ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទក្រហម​ខណ្ឌ​ច្បារ​អំពៅ​​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារក្នុង​មូលដ្ឋាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ អនុ​សាខា​កាកបាទ​កម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​ ក្រោម​វត្តមាន​លោក​អ៊ា​ង​ ស៊ីផា​ន អភិបាលនៃ​គ​ណៈ​​អភិបាល​ខណ្ឌ​ច្បារ​​អំពៅ​ និង​ជា​ប្រធាន​កាកបាទក្រហម​ខណ្ឌ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៨ ​មករា​ ២០១៦ នេះ បាន​ពាំនាំ​យក​អំណោយ​សម្តេច​កិត្តិ​​ព្រឹទ្ធ​

រាជធានី​ភ្នំពេញ ៖​ អនុ​សាខា​កាកបាទ​កម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​ ក្រោម​វត្តមាន​លោក​អ៊ា​ង​ ស៊ីផា​ន អភិបាលនៃ​គ​ណៈ​​អភិបាល​ខណ្ឌ​ច្បារ​​អំពៅ​ និង​ជា​ប្រធាន​កាកបាទក្រហម​ខណ្ឌ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៨ ​មករា​ ២០១៦ នេះ បាន​ពាំនាំ​យក​អំណោយ​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​​ប៊ុ​ន ​រ៉ា​នី ហ៊ុន​ សែន​ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ ដែល​រស់នៅ​​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១​ និង​សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារ​អំពៅ ។

អំណោយដែល​​ចែក​ជូន​ក្នុង១​គ្រួសារ​ៗ​ទទួល​បាន អង្ករ​២៥​គីឡូ, មី​១០​កញ្ចប់, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​​១​កេស, ទឹកត្រី​១​យួរ, ទឹក​ស៊ីអ៊ីវ​​១​យួរ, ត្រីខ​​៥​កំប៉ុង, ខ្ទះ​ឆា​​១, ឆ្នាំង​​១, ទឹកដោះគោ​​២​កំប៉ុង, ស្ករ.ស​១​គីឡូក្រាម, តែ​​៣​កញ្ចប់, ឃី​ត​១​ឈុត ( មុង​ភួយ ក្រមា ) ។

ឆ្លៀ​ង​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អ៊ា​ង ស៊ី​​ផា​ន ​បាន​មាន​ប្រសាសន៍​​ផ្ញើ​ក្តី​នឹករលឹក​ជា​ខ្លាំង​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សម្តេច​តែងតែ​តាស់​តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ និង​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើ​យ៉ាងណា​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ និង​គិតគូរ​ដល់​មនុស្ស​ចាស់ជរា​អ្នក​ ដែល​ជួប​ការ​លំបាក​ និង​អ្នក​ដែល​​មានការ​ខ្វះខាត​ ជា​ពិសេស​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ​ ។