ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​ចង់​បង្កើត​មនុស្ស​យន្ត​ផ្ទាល់ខ្លួន

8 ឆ្នាំ មុន

ស្ថាបនិក​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​លោក Mark Zuckerberg និយាយ​ថា លោក​មាន​គម្រោង​បង្កើត​មនុស្ស​យន្ត​សិប្បនិមិត្ត Artificial Intelligence (AI) ដើម្បី​ជួយ​ដល់​ការងារ​ផ្ទះសម្បែង​របស់​លោក ។ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម

ស្ថាបនិក​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​លោក Mark Zuckerberg និយាយ​ថា លោក​មាន​គម្រោង​បង្កើត​មនុស្ស​យន្ត​សិប្បនិមិត្ត Artificial Intelligence (AI) ដើម្បី​ជួយ​ដល់​ការងារ​ផ្ទះសម្បែង​របស់​លោក ។ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម លោក​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​នេះ​ថា​ខ្លួន​នឹង​សាង់សង់​មនុស្ស​យន្ត AI ជា​លក្ខណៈ​សាមញ្ញ ។

ស្ថាបនិក​វ័យក្មេង​រូប​នេះ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៦ បាន​ចែករំលែក​ដំណើ​ការ​ផលិត​ក្នុងឆ្នាំនេះ ខណៈ​ពេល​ខែធ្នូ​ឆ្នាំ ២០១៥ បាន​បរិច្ចាគ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចំនួន​៩៩​ភាគ​រយ​ជួយ​ដល់​ជន​ក្រីក្រ ។ លោក​និយាយ​ថា ការ​បង្កើត​មនុស្ស​យន្ត AI នឹង​កត់ចំណាំ​សំឡេង និង​ត្រួតពិនិត្យ អ្វី​ៗ​គ្រប់យ៉ាង​ក្នុងផ្ទះ​របស់​លោក ។ វា​នឹង​សរសេរ​លេខ​កូដ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​រូប​គាត់​ផ្ទាល់ ។

ការ​បង្កើត​មនុស្ស​យន្ត​នេះ​មិន​ត្រូវ​បាន​លោក​បញ្ជាក់​ថា ចង់​លក់​លើ​ទីផ្សារ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​សម្រួល​ដល់​ការងារ​ផ្ទះសម្បែង​របស់​លោក ខណៈ​ពេល​កូន​ស្រី​ទើបតែ​កើត ហើយ​ចង់​បន្ធូរបន្ថយ​ការងារ​របស់​ភរិយា​លោក​ដែល​ជា​ជនជាតិ​ចិន​ផង​ដែរ ៕