ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​អ៊ិ​ស្លា​ម​ក្រីក្រ​ម្នាក់​រៀន​បាន​ចំណាត់ថ្នាក់​ល្អ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​សុំ​ឱ្យ​ជួយ​សិស្ស​ស្រី​ក្រីក្រ​ម្នាក់ កំពុង​ខ្វះខាត​ថវិកា​រៀន​សូត្រ ដោយ​នាង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ក្លាយជា​សិស្ស​ពូកែ​នៅ​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ។

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​សុំ​ឱ្យ​ជួយ​សិស្ស​ស្រី​ក្រីក្រ​ម្នាក់ កំពុង​ខ្វះខាត​ថវិកា​រៀន​សូត្រ ដោយ​នាង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ក្លាយជា​សិស្ស​ពូកែ​នៅ​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ។

កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ២០១៦ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​លោក​អ៊ុ​ន សំ​អុល ប្រធាន​​គណៈកម្មការ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង រួម​និង​មន្ត្រី​កាកបាទក្រហម និង​អាជ្ញា​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​សិស្ស​ស្រី​ខាងលើ នៅ​ភូមិ​ស្រែ​អ៊ុ​ក ឃុំ​តាំង ក្រសាំង ស្រុក​ទឹកផុស ។

យុវតី​រូប​នោះ​ឈ្មោះ​សេន ជះ អាយុ​១៨​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម បាន​រៀបរាប់​ថា  រូប​នាង​មាន​បងប្អូន​៩​នាក់ បែក​ទៅ​មាន​ប្តី​-
ប្រពន្ធ​អស់​៤​នាក់ នៅ​សល់​៥​នាក់ រួម​ទាំង​រូប​នាង ។ ម្តាយ​នាង​បាន​ស្លាប់​យូរហើយ ចំណែក​ឪពុក​បែក​ទៅ​មាន​ប្រពន្ធ​ទៀត មិន​ដែល​​គិតគូរ​កូន​ៗ​ឡើយ ។ សព្វថ្ងៃ​នាង​រៀន​ថា្ន​ក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ដោយ​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២​រាល់​ខែ ។

ការ​រៀនសូត្រ​របស់​នាង គឺ​ពឹងផ្អែក​ទៅ​លើ​បង​ៗ ជា​អ្នក​ជួយ​ចេញថ្លៃ​ជួល​ផ្ទះ​ឱ្យ​ស្នាក់​នៅ​រៀនសូត្រ និង​សម្រាប់​អាហារ រួម​ទាំង​ការ​ទិញ​សម្ភារ​រៀនសូត្រ តែ​មិន​គ្រប់គ្រាន់​ទេ ខ្វះខាត​ខ្លាំង​ណាស់ ។ យូរ​ៗ​នាង​មក​ផ្ទះ​ម្តង ដោយ​សុំ​ម៉ូតូ​គេ​ជិះ​ដោយសារ ឬ​ខ្ចី​ម៉ូតូ​គេ​ជិះ​មក​មើល​ផ្ទះ​ម្តង ។  សិស្ស​ស្រី​រូប​នោះ​បន្ត​ថា ដោយសារ​ឃើញ​ជីវភាព​ក្រក្រី​លំបាក​បែប​នេះ មាន​លោកពូ​ម្នាក់​គាត់​អាណិត បាន​សុំ​ថតរូប​នាង​បង្ហោះ​តាម​ហ្វេ​ស​បុក ទើប​ដឹង​ដល់​ថ្នាក់លើ ហើយ​បាន​មក​ជួយ​នាង ដូច​នៅ​ថ្ងៃនេះ​មាន កាកបាទក្រហមកម្ពុជា ដែល​បាន​នាំ​យក​អំណោយ​មក​ជួយ​នាង ដែល​កំពុង​ខ្វះខាត ។