ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ ស៊ីខួរក្បាល ដូចស៊ីសួតមនុស្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មេរោគចង្រៃកូវីដ១៩ មិនត្រឹមតែស៊ីសួតទេ វាថែមទាំងស៊ីខួរក្បាលមនុស្សថែមទៀត ដោយធ្វើអោយ​លេចចេញរោគសញ្ញាមួយចំនួន។ នេះបើតាមការសិក្សាស្រាវ​ជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។ វេបសាយវេជ្ជសាស្ត្រ ដែលមានឈ្មោះថា Jama នៅប្រទេសអេមរិក…

ភ្នំពេញ៖ មេរោគចង្រៃកូវីដ១៩ មិនត្រឹមតែស៊ីសួតទេ វាថែមទាំងស៊ីខួរក្បាលមនុស្សថែមទៀត ដោយធ្វើអោយ​លេចចេញរោគសញ្ញាមួយចំនួន។ នេះបើតាមការសិក្សាស្រាវ​ជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។

វេបសាយវេជ្ជសាស្ត្រ ដែលមានឈ្មោះថា Jama នៅប្រទេសអេមរិក បានចុះផ្សាយការសិក្សាស្រាវជ្រាវ ដែលនិយាយអំពីការវាយប្រហាររបស់មេរោគកូវីដ១៩ ទៅលើខួរក្បាល​មនុស្ស។

វេបសាយនេះ និយាយថា អ្នកជំងឺខ្លះ មានរោគសញ្ញាបាត់ក្លិន ធ្លាក់ចុះការផ្ចង់អារម្មណ៍ ថប់បារម្ភ បាក់ទឹកចិត្ត ប្រកាច់ និង​ការប៉ងសម្លាប់ខ្លួន ជាដើម។

សញ្ញាទាំងនេះ បង្ហាញពីការខូចខាតទៅលើខួរក្បាល ដែលបណ្តាលមកពីមេរោគកូវីដ១៩។ មេរោគកូវីដ១៩ អាចចួលតាមចរន្តឈាម ទៅខួរក្បាល និងចូលដល់ជាលិកាខួរក្បាល។

នេះបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់មេរោគកូវីដ១៩ ដោយវាមិនត្រឹមតែវាយប្រហារទៅលើសួតនោះទេ វាថែមទាំងអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ដូចជាខួរក្បាលមនុស្ស ជាដើម។

ដូច្នេះយើងទាំងអស់គ្នា ត្រូវតែប្រយ័ត្នចំពោះមេរោគដ៏សាហាវនេះ ដោយចាក់វ៉ាក់សាំង ពាក់ម៉ាស់ លាងដៃអោយ​បានញឹកញាប់ រក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ មិនធ្វើការជួបជុំមនុស្សច្រើន មិនចាប់ដៃ ឬអោបគ្នា មិនទៅកន្លែងបិទជិត ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ