ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​កូនក្រមុំ​លុប​ចោល​អាពាហ៍ពិពាហ៍​ព្រោះ​កូនកំលោះ​លួច​ទៅ​មើល​បាល់ទាត់

8 ឆ្នាំ មុន

សារព័ត៌មាន «​អេ​មី​រ៉ា​ត ២៤៧» របស់​អេ​មី​រ៉ាត​អា​រ៉ា​ប់រួម កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រ៉ាប៊ី​សា​អូឌីត ម្នាក់​រស់នៅ​ទីក្រុង​អាល់​បា​ហា ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស បាន​ពន្យារពេល​អាពាហ៍ពិពាហ៍

សារព័ត៌មាន «​អេ​មី​រ៉ា​ត ២៤៧» របស់​អេ​មី​រ៉ាត​អា​រ៉ា​ប់រួម កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រ៉ាប៊ី​សា​អូឌីត ម្នាក់​រស់នៅ​ទីក្រុង​អាល់​បា​ហា ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស បាន​ពន្យារពេល​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ទៅ​ថ្ងៃ​ទី​១ មក​រា ២០១៦ វិញ ដើម្បី​ទៅ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដែល​ខ្លួន​ចាប់អារម្មណ៍ ។ ការ​ផ្អាក​អាពាហ៍ពិពាហ៍​នោះ​គឺ​លើក​ហេតុផល​ថា គេ​មានធុរៈ​បន្ទាន់​នៅ​ឯ​ផ្ទះ ដូច្នេះ​ចាំបាច់​ត្រូវ​ពន្យារពេល​១​ថ្ងៃ ។

ក្រោយមក​ក្រុម​គ្រួសារ​កូនក្រមុំ​បានដឹង​ពី​ការណ៍​ពិត​ថា កូនកំលោះ​រូប​នោះ​គេ​មិន​មានធុរៈ​សំខាន់​អ្វី​ទេ តែ​ការណ៍​ពិត​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ឆ្ពោះទៅ​ក្រុង​ជេ​ត​ដា ភាគ​ខាងលិច​ប្រទេស ដើម្បី​ទស្សនាការ​ប្រកួត​បាល់ទាត់ ។

កាសែត​ក្នុងស្រុក «​សា​ដា​» របស់​អា​រ៉ា​ប៊ី សា​អូឌីត បញ្ជាក់​ថា ក្រោយ​ពេល​ដឹង​ការណ៍​ពិត​នោះ ឪពុក​របស់​កូនក្រមុំ​ខឹង​ខ្លាំង ហើយ​លុប​ចោល​អាពាហ៍ពិពាហ៍ ដោយ​ហេតុផល​មិន​ទទួលខុសត្រូវ និង​បោកប្រាស់​របស់​កូនកំលោះ​រូប​នោះ​៕