ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹងពី​ប្រទេស​អាល់​ហ្សេ​រី

8 ឆ្នាំ មុន

ប្រទេស​អាល់​ហ្សេ​រី ស្ថិត​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងជើង​លើរ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​គឺ Algiers ។ ប្រទេស​អាល់​ហ្សេ​រី​មាន​ផ្ទៃដី​២.៣៨១.៧៤១គីឡូ​ម៉ែត្រការ៉េ គឺជា​ប្រទេស​ធំ​ជាងគេ​ទី​១០​ក្នុង​លោក ។

ប្រទេស​អាល់​ហ្សេ​រី ស្ថិត​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងជើង​លើរ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​គឺ Algiers ។ ប្រទេស​អាល់​ហ្សេ​រី​មាន​ផ្ទៃដី​២.៣៨១.៧៤១គីឡូ​ម៉ែត្រការ៉េ គឺជា​ប្រទេស​ធំ​ជាងគេ​ទី​១០​ក្នុង​លោក ។

ប្រទេស​អាល់​ហ្សេ​រី មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ទុ​យ​នី​សី​ុ​នៅ​ភាគ​គឺ​ឦសាន ភាគ​ខាងកើត​ប្រទេស​លី​ប៊ី ភាគ​ខាងលិច​ម៉ា​រ៉ុ​ក ភាគ​និរតី​ជាប់​ទឹកដី​សាហា​រ៉ា និង​ខាងលិច​ប្រទេស​ម៉ូ​រី​តានី និង​ប្រទេស​ម៉ា​លី ។ ភាគ​អាគ្នេយ៍​ជាប់​ប្រទេស​នី​ហ្សេ និង​ភាគ​ខាងជើង​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

អាល់​ហ្សេ​រី​ជា​ប្រទេស​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​មាន​ខេត្ត​ចំនួន​៤៨ និង​សង្កាត់​ចំនួន​១.៥៤១ ។ លោក Abdelaziz Bouteflika បាន​ក្លាយជា​ប្រធានាធិបតី​តាំងពី​ឆ្នាំ​១៩៩៩​មក ។ 

-​ទីក្រុង​ឈ្មោះ Algiers ។
-​ភាសាផ្លូវការ «​អា​រ៉ាប់​» ។
-​សាសនា អីុស្លា​ម​ស៊ុន​នី ។
-​ប្រធានាធិបតី Abdelaziz Bouteflika ។
-​នាយក​រដ្ឋមន្ដ្រី Abdelmalek Sellal ។
-​បាន​ឯករាជ្យ​ពី​បារាំង​នា​ថ្ងៃ​ទី​៣ កក្កដា ១៩៦២ និង​ប្រកាស​នៅ​ថ្ងៃ​ទី​៥ កក្កដា ១៩៦២​។
-​ប្រជាជន​ឆ្នាំ ២០១៥ ចំនួន​៣៩.៥០០.០០០ជាប់​ចំណាត់ថ្នាក់​លេខ​៣៣ ក្នុង​លោក ។
-​ដង់​ស៊ី​តេ​ប្រជាជន ១៥,៩​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ជាប់​ចំណាត់ថ្នាក់​ទី​២០៨ ។
-GDP សរុប​ឆ្នាំ​២០១៤ ចំនួន​៥៥១.៧២០​លាន​ដុល្លារ ជាប់​ដាប់​លេខ​៣៣ ។ មនុស្ស​ម្នាក់​រក​ចំណូល​ជា​មធ្យម​បាន​១៤.២៥៦​ដុល្លារ ។
-​រូបិយប័ណ្ណ Dinar ។
-​បើកបរ​ប្រកាន់​ស្ដាំ ៕