ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ហើយ​រស់​វិញ ធ្វើ​ឱ្យ​មិត្តភក្ដិមានការ​ភ័យរន្ធត់​យល់​ថា​ខ្មោចលង

8 ឆ្នាំ មុន

«The Mirror» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​រុ​ស្ស៊ី​ម្នាក់​ផឹកស្រា Vodka លើស​កំណត់​នៅ​ដំណាច់ឆ្នាំ​ជាមួយ​មិត្តភក្ដិ​នៅ​ទីក្រុង​កា​សាន​ស្គី បណ្ដាល​ឱ្យ​ស្រវឹង​សន្លប់​ដេក​ដួល ។

«The Mirror» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​រុ​ស្ស៊ី​ម្នាក់​ផឹកស្រា Vodka លើស​កំណត់​នៅ​ដំណាច់ឆ្នាំ​ជាមួយ​មិត្តភក្ដិ​នៅ​ទីក្រុង​កា​សាន​ស្គី បណ្ដាល​ឱ្យ​ស្រវឹង​សន្លប់​ដេក​ដួល ។ ឃើញ​ដូច្នេះ​មនុស្ស​នៅ​ក្នុង​វង់​ផឹក​ស៊ី​ក៏​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ទៅ​ជួយ ។ នៅ​ពេល​គ្រូពេទ្យ​ទៅ​ដល់​បញ្ជាក់​ថា បុរស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​យក​ទៅ​រក្សា​ទុក​ក្នុង​សាល​រក្សា​សព​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​រុ​ស្ស៊ី ឱ្យ​ដឹង​ថា នៅ​យប់​នោះ​មាន​អ្នក​ស្លាប់​ដំណាលគ្នា​ជា​ច្រើន​នាក់ ធ្វើ​ឱ្យ​បន្ទប់​រក្សា​ទុក​សព​លើស​ចំណុះ ដូច្នេះ​អាជ្ញាធរ​បាន​ដាក់​កម្ក​ល់​សព​ទាំង​ក្នុង​ទូ​ក្លា​ស្សេ និង​នៅ​លើ​កម្រាល​ឥដ្ឋ​ផ្ទាល់់ ។ ដោយឡែក​ចំពោះ​សព​បុរស​ម្នាក់​នោះ ក្រោយមក​បានដឹង​ខ្លួន​វិញ ក៏​គោះ​ទ្វារ​ទូ​ក្លា​ស្សេសំ​ុ​ឱ្យ​គេ​ជួយ ។ គ្រូពេទ្យ​ឮ​សំឡេង ក៏​ប្រញាប់​យក​គេ​ចេញ​មក​ក្រៅ ។

ក្រុម​គ្រូពេទ្យ​បាន​ហៅ​ប៉ូលិស​ទៅ​សួរនាំ រួច​ឱ្យ​បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ។ ទោះបីជា​យ៉ាងណា​ក្ដី​គេ​មិន​ទៅ​ផ្ទះ បែរជា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជប់លៀង ដើម្បី​ចូលរួម​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ​បន្ត​ទៀត ។ ទោះបីជា​យ៉ាងណា​ក្ដី​កន្លែង​ប្រារព្ធ​ពី​ធី​ជប់លៀង បាន​ប្រែ​ក្លាយជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យសព​របស់​គេ​វិញ ។ អ្នក​នៅ​ក្នុង​ពិធី​ដើរទៅ​ទទួល​បុរស​នោះ ក៏​ភិតភ័យ​រហូត​សន្លប់ ព្រោះ​យល់​ថា​ខ្មោចលង ។ ចំណែក​អ្នក​ដែល​ចូលរួម​ផឹក​ស៊ី​ជា​ច្រើន​ទៀត​ភ្ញាក់ផ្អើល និង​បម្រុង​រត់គេច ប៉ុន្ដែ​បុរស​នោះ​រៀបរាប់​ពី​ហេតុ​ការណ៍​ដែល​កើតឡើង​ឱ្យ​ពួក​គេ​យល់ ទើប​ស្ងប់​ទៅ​វិញ ។

ពិធី​បុណ្យសព​ក្លាយជា​ពិធី​ស្វាគមន៍​ដល់​ការ​រស់រាន​មានជីវិត​ជា​ថ្មី​វិញ​របស់​បុរស​នោះ ៕