ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy ជំនាន់​ក្រោយ​ការពារ​ជ្រាប​ទឹក និង​ថ្ម​ខ្លាំង​ជាង​មុន

8 ឆ្នាំ មុន

ព័ត៌មាន​ថ្មី​ពី​គេហទំព័រ GSMArena អះអាង​ថា ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy S7 ចុង​ក្រោយ​របស់​ក្រុមហ៊ុន​សាំ​សុង​នឹង​បំពាក់​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក មាន​ម៉េ​ម៉ូ​រី​កាត និង​សមត្ថភាព​ថ្ម​កាន់តែ​ខ្លាំង​ជាង​មុន ។ Galaxy S7

ព័ត៌មាន​ថ្មី​ពី​គេហទំព័រ GSMArena អះអាង​ថា ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy S7 ចុង​ក្រោយ​របស់​ក្រុមហ៊ុន​សាំ​សុង​នឹង​បំពាក់​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក មាន​ម៉េ​ម៉ូ​រី​កាត និង​សមត្ថភាព​ថ្ម​កាន់តែ​ខ្លាំង​ជាង​មុន ។ Galaxy S7 អាច​នឹង​លេច​រូបរាង​នៅ​ខែកុម្ភៈ ខណៈ​ពេល​ដែល​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា វា​នឹង​ក្លាយជា​អាវុធ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​ជាមួយនឹង​ផលិតផល​របស់​ក្រុមហ៊ុន Apple គឺ iPhone 7 ។

លក្ខណៈ​ពិសេស​របស់ Galaxy S7 ទំហំ​អេ​ក្រង់​៥.១​អីុ​ញ កម្រិត​ភ្លឺ​ច្បាស់ ១៤៤០ គុណ​នឹង​២៥៦០​ភិ​ច​ស៊ែ​ល និង​អ​ក្រង់​ប្រភេទ Super AMOLED ។ ទូរស័ព្ទ​ស៊េរី​ទំនើប​ចុង​ក្រោយ​នេះ​ត្រូវ​បានការ​ពារ​ដោយ​កញ្ចក់ Corning Gorilla Glass ជំនាន់​ទី​៥ ដែល​ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក ។ Galaxy S7 មាន​ទំហំ RAM ដល់​ទៅ​៤​ជី និង​ទំហំ​ក្នុង​ម៉ាស៊ីន​៣២,៦៤ និង​១២៨ ជី ។ កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ទៅ​២០​ម៉េ ខណៈ​កាមេរ៉ា​មុខ​មិន​ត្រូវ​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ ។

វា​នឹង​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 6.0 (Marshmallow) ។ ភ្ជាប់់​ដោយ​បច្ចេកវិទ្យា Force Touch Display ហើយ​ថាមពល​ថ្ម​នឹង​ខ្លាំង​ជាង​មុន ពោល​គឺ ៣០០០​មី​ល្លី​អំពែ ។ តម្លៃ​របស់​វា​ប្រភព​ព័ត៌មាន​មិន​បាន​បង្ហើប​ប្រាប់​ទេ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ស៊េរី​មុន​គឺ Galaxy S6 តម្លៃ​ជាង​៥០០​ដុល្លារ ៕​