ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maria Sharapova ដកខ្លួន​ពី​ព្រឹត្តិការណ៍​ប្រកួត Brisbane International ដោយសារ​របួស​ដៃ​ឆ្វេង

8 ឆ្នាំ មុន

ក្នុង​រដូវ​កាល​២០១៦​នេះ អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​មិនល្អ​សម្រាប់​នាង​Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​រុ​ស្ស៊ី​ព្រោះ​ជា​ចុង​ក្រោយ​នេះ​នាង​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត​WTA Tour ក្នុង​កម្មវិធី Brisbane International

ក្នុង​រដូវ​កាល​២០១៦​នេះ អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​មិនល្អ​សម្រាប់​នាង​Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​រុ​ស្ស៊ី​ព្រោះ​ជា​ចុង​ក្រោយ​នេះ​នាង​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត​WTA Tour ក្នុង​កម្មវិធី Brisbane International​ដែល​រៀបចំ​ធ្វើ​ពី​ថ្ងៃ​ទី​៣​ដល់ទី​៩ មក​រា នៅ​ប្រទេស​អូស្ដ្រាលី ដោយសារ​របួស​ដៃ​ឆ្វេង ។

កម្មវិធី​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​ដំបូង​ក្នុង​រដូវ​កាល​២០១៦​របស់​នាង​Maria Sharapova​ដែល​ជា​អតីត​ជើងឯក​ព្រឹត្តិការណ៍​មួយ​នេះ ប៉ុន្តែ​អតីត​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១​លើ​ពិភពលោក​រូប​នេះ​បែរជា​ដកខ្លួន​ចេញពី​ការ​ប្រកួត​ដោយសារ​របួស​ដៃ​ឆ្វេង កាលពី​ថ្ងៃ​ទី​៥ មក​រា កន្លង​ទៅ ៕