ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Josep Guardiola​បង្ហាញ​តម្រុយ​មក​ដឹកនាំ​ក្លិប​Man City

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន Daily Express ផ្សាយ​ថា លោក​Josep Guardiola បាន​បង្ហាញតម្រុយ​យល់ព្រម​មក​ដឹកនាំ​ក្លិប Man City ក្នុង​រដូវ​កាល​នេះ​ថែម​ទាំង​មាន​គម្រោង​ទិញ​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប​Barcelona ផង​ដែរ ។

ទីភ្នាក់ងារ​ព័ត៌មាន Daily Express ផ្សាយ​ថា លោក​Josep Guardiola បាន​បង្ហាញតម្រុយ​យល់ព្រម​មក​ដឹកនាំ​ក្លិប Man  City ក្នុង​រដូវ​កាល​នេះ​ថែម​ទាំង​មាន​គម្រោង​ទិញ​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប​Barcelona ផង​ដែរ ។

លោក Josep Guardiola បាន​ប្រកាស​ចាកចេញ​ពី​ទឹកដី Allianz Arena របស់​ក្លិប Bayern Munich នៅ​ពេល​ចប់​កុងត្រា​ក្នុង​ឆ្នាំ​២០១៦ និង​មាន​លេចឮ​ដំណឹង​ថា លោក​នឹង​បន្ត​អាជីព​ជា​អ្នកចាត់ការ​ក្លិប​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ប៉ុន្តែ​មិន​ទាន់​ព្រមព្រៀង​ថា ទៅ​ដឹកនាំ​នៅ​ក្លិប​ណាមួយ​នៅឡើយ​ទេ ខណៈ​ពេល​មុន​នេះ​មាន​តម្រុយ​ថា អាច​មក​ដឹកនាំ​ក្លិប​Man City, Man Utd និង Chelsea ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ខាងលើ​ផ្សាយ​ថា លោក​Josep Guardiola នឹង​ទៅ​ដឹកនាំ​ក្លិប​Man City​បន្ត​ពី​លោក​Manuel Pellegrini ថែម​ទាំង​មាន​គម្រោង​ចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ទិញ​កីឡាករ Messi ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​របស់​ក្លិប​Barcelona​ទៀត​ផង ។

លោក Josep Guardiola បាន​ដឹកនាំ​ក្លិប Barcelona និង​ក្លិប​Bayern Munich ដណ្ដើម​ជើងឯក​បាន​ចំនួន​១៩​ពាន ក្នុង​រយៈពេល​៧​ឆ្នាំ ។ បច្ចុប្បន្ន​មានការ​ភ្នាល់​ទៅ​លើ​អ្នកចាត់ការ​អាយុ​៤៤​ឆ្នាំ​រូប​នេះ​ថា នឹង​មក​ដឹកនាំ​ក្លិប​Man City ក្នុង​អត្រា​៧/២(​ចាក់​២​សង​៧) ៕