ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​បា.ញ់កាំភ្លើ.ង​កម្ពុជា​បើក​ដំណើរការ​វិញ​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បា.ញ់កាំភ្លើ.ង​កម្ពុជា​ចាប់ពី​ពេល​នេះ​ទៅ នឹង​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ​បន្ទាប់​ពី​លែង​មាន​សកម្មភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​សង្ឃឹមថានឹង​រកបាន​កីឡាករ​ល្អ​ៗ​សម្រាប់​ត្រៀម

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ចាប់ពី​ពេល​នេះ​ទៅ នឹង​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ​បន្ទាប់​ពី​លែង​មាន​សកម្មភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​សង្ឃឹមថានឹង​រកបាន​កីឡាករ​ល្អ​ៗ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​អាណត្តិ​ទី​១​នេះ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ។ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចុះហត្ថលេខា​ទទួលស្គាល់​សហព័ន្ធ​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៥ ។ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា មាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៧​រូប ក្នុង​នោះ​មាន​លោក​ឧត្តមសេនីយ៍​មៀ​ច សុ​ផា​ន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​អនុប្រធាន​ចំនួន​៤​រូប​មាន​លោក​ឧត្តម​សេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ​កងទ័ព​ឆត្រយោង​៩១១, លោក​ឧត្តមសេនីយ៍ឯក​ប៊ុត សុភាព​, លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ឯក​នុ​ត សវ​នា​។ ចំណែក​អគ្គលេខាធិការ​សហព័ន្ធ​គឺ​លោក​ប៊ួ​យ សោ​ភ័​ណ្ឌ ដែល​មាន​អគ្គលេខាធិការ​រង​ចំនួន​៣​រូប​ទៀត និង​អគ្គ​ហិ​រញ្ញឹក​គឺ​លោក​ខៃ វណ្ណៈ​។

ក្នុង​ចំណោម​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ទាំង​១៧​រូប​នេះ ភាគច្រើន​ជា​មន្ត្រីជាន់ខ្ពស់​យោធា និង​ប៉ូលិស និង​មាន​ជនបរទេស​២​រូប​ទៀត​ត្រូវ​បាន​សហព័ន្ធ​តែងតាំង​ជា​ទីប្រឹក្សាបច្ចេកទេស ៕