ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាប់​ឃុំ​៤​នាក់​ បាន​លួច​រត់​ចេញពី​ពន្ធ​ធនាគារខេត្តកណ្តាល

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ មាន​ជន​ជាប់​ឃុំ​៤​នាក់​បាន​លួច​រត់គេច​ខ្លួន​ពី​ពន្ធនាគារ​ខេត្តកណ្តាល បង្ក​ឲ្យ​មានការ​រិះគន់​ជា​ថ្មី ពាក់ព័ន្ធ​ជាមួយនឹង​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធ​ធនា​គរ ។ តាម​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​អោយ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ មាន​ជន​ជាប់​ឃុំ​៤​នាក់​បាន​លួច​រត់គេច​ខ្លួន​ពី​ពន្ធនាគារ​ខេត្តកណ្តាល បង្ក​ឲ្យ​មានការ​រិះគន់​ជា​ថ្មី ពាក់ព័ន្ធ​ជាមួយនឹង​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធ​ធនា​គរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​អោយ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២១ ជន​ជាប់​ឃុំ​ចំនួន​៤​នាក់​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល ដោយ​មានការ​ធ្វេសប្រហែស​ពី​មន្ត្រី​ពន្ធនាគារ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ជន​ជាប់​ឃុំ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​មក​វិញ ។

ជុំវិញ​ករណី​នេះ លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ករណី​ជនជាប់ចោទ​រត់គេច​ចេញពី​ពន្ធនាគារ​ពិតមែន ។ ដោយ​មន្ត្រី​ពន្ធនាគារ​ចាក់សោរ​អោយ​អ្នកទោស​ហាត់ប្រាណ រួច​អ្នកទោស​លួច​ហែក​លួស ប្លោះ​របង​រត់គេច​ខ្លួន​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា បាន​ចាប់​មក​វិញ​អស់ហើយ សុទ្ធតែ​អ្នកទោស​ជាប់​ពី​បទល្មើស ហិង្សា និង​បទល្មើស​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ