ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ប្រកាស​ស្មា​ត​ហ្វូ​ន​ស៊េរី K ថ្មី

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៤ មក​រា ក្រុមហ៊ុន LG បាន​ប្រកាស​ពី​គ្រួសារ​ស្មា​ត​ហ្វូ​ន​ថ្មី​គឺ​ស៊េរី K ។ ក្រុមហ៊ុន​បាន​ណែនាំ​ស្មា​ត​ហ្វូ​ន K10 និង​K 7 ហើយ​ពួក​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ផង​ដែរ ។

ស្មា​ត​ហ្វូ​ន K10 មាន​អេ​ក្រង់ ៥.៣​អីុ​ង​កម្រិត​ភ្លឺ​ច្បាស់ ៧២០ ភិ​ច​ស៊ែ​ល ថាមពល​ថ្ម​ប្រើប្រាស់ ២៣០០ មី​លី្ល​អំពែ ។ K10 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ Android 5.1 (Lollipop) ។ កាមេរ៉ា​មុខ ៥​ឬ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល ខណៈ​ពេល​កាមេរ៉ា​ក្រោយ​ទំហំ​១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ចំណែក​ស្មា​ត​ហ្វូ​ន K7 ទំហំ​៥​អីុ​ង កម្រិត​ភ្លឺ​ច្បាស់ ៨៥៤​គុណ​នឹង​៤៨០ ភិ​ច​ស៊ែ​ល​។ ថាមពល​ថ្ម​ប្រើប្រាស់​២១២៥​មី​លី្ល​អំពែ​។ កាមេរ៉ា​មុខ ៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ ៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 (Lollipop) ។

ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​នេះ រចនា​ឡើង​ឱ្យ​មាន​រាង​ខុស​ប្លែក​ពី​ស៊េរី មុន​ៗ ហើយ​ពួក​វា​មាន​កញ្ចក់​កោង ២.៥D នៅ​លើ​ការ​បង្ហាញ​របស់​វា​។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​វា​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍ CES ក្នុង​ស​ប្តា​ហ៍​នេះ​ទៀត​ផង ។ ចំពោះ​តម្លៃ និង​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវការ​មិន​ទាន់​បាន​ប្រកាស​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ៕