ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការឃុំខ្លួនម្ចាស់ហាងគោលដៅចាស់ ខណៈមនុស្ស១៣នាក់ពិន័យ និងធ្វើការអប់រំ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ…

ខេត្តកណ្តាល ៖ លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ បាន​ចេញ​ដីកាឃុំខ្លួន​លោក ឡៅ អ៊ូ ហៅ​ខេន អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​ហាង «​គោលដៅ​ចាស់​» ស្ថិត​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ពី​បទ «​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​» របស់​អាជ្ញាធរ ពាក់ព័ន្ធ​ការ​ព្រហើន​ហ៊ាន​បើកហាង​ផឹកស៊ី​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស គឺ​បាន​ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​តែ​ម្ដង ។

ដោយឡែក​មនុស្ស​១៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើ ការ​ពិន័យ​តាម​ច្បាប់​កូ​វី​ដ និង​ធ្វើការ​អប់រំ អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គួរ​រំលឹក​ថា ហាង​«​គោលដៅ​ចាស់​» ត្រូវ​បាន​ចុះ​បង្ក្រាប កាលពី​ព្រលប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ការ​ព្រហើន​ហ៊ាន​បើកហាង​ផឹកស៊ី ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពិសេស គឺ ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​តែ​ម្តង ។

ការ​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ គឺ​បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ចូលរួម​បង្ក្រាប​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ។

រដ្ឋបាល​ខេត្តកណ្តាល បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​២៣៖៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ។

នេះ​បើ​យោង​តាម​សេចក្ដីសម្រេច​របស់ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ