ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តព្រៃវែង​រក​ឃើញ​ម៉ូតូ Scoopy ក្នុង​ថ្ងៃ​បើក​ឆាក​ឆ្នាំ​2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​ស្វាយ​រៀង​ដែល​ទើបនឹង​ទទួល​បាន​រង្វាន់​ម៉ូតូ Scoopy ស៊េរី​២០១៥​មួយ​គ្រឿង​កាលពី​២​ស​ប្ដា​ហ៍​មុន ពេល​នេះ ក្រុមហ៊ុនស្រា​បៀរ Black Cat បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​ស្វាយ​រៀង​ដែល​ទើបនឹង​ទទួល​បាន​រង្វាន់​ម៉ូតូ Scoopy ស៊េរី​២០១៥​មួយ​គ្រឿង​កាលពី​២​ស​ប្ដា​ហ៍​មុន ពេល​នេះ ក្រុមហ៊ុនស្រា​បៀរ Black Cat  បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង​ទៀត​ហើយ ដោយ​ទើបនឹង​បាន​ប្រគល់​ឲ្យ​កាលពី​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៦​។ ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​«​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​ប្លេ​ក​ខេត​» នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​នោះ​គឺ​លោក​ចក់ ច​ន រស់នៅ​ភូមិ​ក្រសាំង​ទង ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ លោក​មានសំណាង​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​បន្ទាប់​ពី​ជាវ​ស្រា​បៀរ​ប្លេ​ក​ខេត​យក​ទៅ​រៀបចំ​ពិធី​មង្គល​ការកូន ។

លោក​ទេព សុខ​ឃាង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Black Cat បាន​អះអាង​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​ម៉ូតូ​ចំនួន​១​គ្រឿងក្នុង​ឱកាស​បើក​ឆាក​ឆ្នាំ​២០១៦​តែ​ម្ដង បន្ទាប់​ពី​ម៉ូតូ​Scoopy ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ប្រគល់​ជូន​អតិថិជន​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ។ បើ​ទោះជា​ក្រុមហ៊ុន​បាន​ប្រគល់​រង្វាន់​ជា​សាធារណៈ​ឲ្យ​ដល់​អតិថិជន​ឈ្មោះ ចក់ ច​ន បែប​នេះ​ហើយ​ក៏​ដោយ ក៏​លោក​បញ្ជាក់​ថា ក្រុមហ៊ុនស្រា​បៀរប្លេ​ក​ខេត​នៅ​តែ​នាំ​យក​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​នេះ​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​អតិថិជន​នៅ​ខេត្តព្រៃវែង​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ថា លោក ចក់ ច​ន ពិតជា​ឈ្នះ​ម៉ូតូ​Scoopy​ដូច​ការ​ប្រកាស​មែន ដោយ​លោក​មិនមែន​ជា​បក្សពួក ឬ​សែស្រឡាយ​របស់​ក្រុមហ៊ុន​ទេ ។ 

ក្រុមហ៊ុន​នៅ​តែ​រក្សា​គោល​ជំហរ​ផ្ដល់​រង្វាន់​ដល់​អតិថិជន​នូវ​ម៉ូតូ Scoopy រាប់រយ​គ្រឿង ដែល​បាន​បង្កប់​នៅ​ក្នុង​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ Black Cat សម្រាប់​រដូវ​អាពាហ៍​ពិពាហ៍​ក្នុង​ឆ្នាំ​២០១៦​នេះ ។ លោក​ទទូច​ឲ្យ​អតិថិជន​ជ្រើសរើស​ស្រា​បៀរ​Black cat​ក្នុង​ការ​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ច្រើន ដោយ​សារ​តែ​ស្រា​បៀរ​នេះ ក្រៅពី​មានឱជារស​ឆ្ងាញ់ ក៏​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់​បន្ថែម​ពីលើ​រង្វាន់​ម៉ូតូ​ដែល​ទើបនឹង​រៀបចំ​បង្កប់​ក្នុង​ក្រវិល​កំប៉ុង ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ទូ​ទាំង​ប្រទេស ៕