ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាស់ យី​ន និង​សៀវ ង៉ុ​យ ស្វាគមន៍​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ឬ​ស្សី​កែវ ថ្ងៃ​សៅរ៍​ទី​៩ មក​រា ខាង​មុខ​នេះ នឹង​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ កីឡាករ​កម្ពុជា លាស់ យី​ន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ឬ​ស្សី​កែវ ថ្ងៃ​សៅរ៍​ទី​៩ មក​រា ខាង​មុខ​នេះ នឹង​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ កីឡាករ​កម្ពុជា លាស់ យី​ន ដែល​ពី​មុន​មានឈ្មោះ​ថា រាជសីហ៍ បា​បា មក​ពី​ក្លិប​សម្រែក​រាជសីហ៍ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វ៉ា​ត់​ឆា​រ៉ាត់​ដេ​ត ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ចំណែក​កីឡាករ សៀវ ង៉ុ​យ ដែល​ពី​មុន​មានឈ្មោះ​ថា ឈិ​ត ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វី​ហ្គោ​សរ​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម ។

កីឡាករ​លាស់ យី​ន និង​កីឡាករ​ថៃ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ ទោះបី​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​៣​លើក​រួច​មក​ហើយ​ក្ដី ។ គេ​នៅ​ចាំ​បាន​ថា​កាល​មក​ប្រកួត​លើក​ទី​១ នៅ​ថ្ងៃ​ទី​៨ សីហា គេ​ត្រូវ​សា​រឿ​ន ចាន់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន វាយ​ឱ្យ​សន្លប់​នៅ​ទឹក​ទី​៤ លើក​ទី​២​នៅ​ថ្ងៃ​ទី​១២ កញ្ញា បាន​យកឈ្នះ​ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ និង​លើក​ទី​៣​ថ្ងៃ​ទី​២៦ កញ្ញា ចាញ់ សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ។ ដូច្នេះ​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ​លាស់ យី​ន​លើក​នេះ​គេ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ។

លាស់ យី​ន ធ្លាប់​ប្រកួត​បាន​៧៩​ដង ឈ្នះ​៥៣​ដង ចាញ់​២២​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៩​ដង ។ ចំណែក វ៉ា​ត់​ឆា​រ៉ាត់​ដេ​ត ស​.​ដាន​ឆ័​យ វិញ​ធ្លាប់​ប្រកួត​បាន​៨៣​ដង ឈ្នះ​៦១​ដង ចាញ់​១៧​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​២០​ដង ។

រវាង​សៀវ ង៉ុ​យ និង​វី​ហ្គោ ស​.​ដាន​ឆ័​យ​វិញ​នោះ​មាន​ប្រវត្តិ​ប្រកួត​មិន​លើស​គ្នា​ប៉ុន្មាន​ទេ​។ សៀវ ង៉ុ​យ ធ្លាប់​ប្រកួត​បាន​៤៩​ដង ឈ្នះ​៣៥​ដង ចាញ់​១៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១១​ដង ។ រីឯ​វី​ហ្គោ ស​.​ដាន​ឆ័​យ ធ្លាប់​ប្រកួត​បាន​៤៧​ដង ឈ្នះ​៤១​ដង ចាញ់​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​២​លើក លើក​ទី​១ ចាញ់ ម៉​ន សា​ម៉េ​ត ដោយ​ពិន្ទុ និង​លើក​ទី​២​បាន​យកឈ្នះ​ម៉​ន ភារ​ម្យ​នៅ​ក្នុង​ទឹក​ទី​២ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ​សៀវ ង៉ុ​យ លើក​នេះ​ប្រហែលជា​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​សៀវ ង៉ុ​យ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ទាំងអស់ ជា​ពិសេស​ផ្លែ​ជង្គង់​របស់​គេ​តែ​ម្ដង​ដែល​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត ។ មិនតែប៉ុណ្ណោះ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​ក៏​រហ័សរហួន​ណាស់​ដែរ​។ ទោះបី​យ៉ាងណា​គូ​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ ស៊ីសង​ឡើង​សង្វៀន​ប្រកួត​ជាក់ស្ដែង​ទើប​អាច​ដឹង​បាន ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ សាង សី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​កីឡាករ​ភួង ពិសិដ្ឋ មក​ពិ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សេត មេ​សា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕