ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ឡេ​ស្កុប Kepler បញ្ជាក់​ពី​ភព​ថ្មី​ទី​1000

8 ឆ្នាំ មុន

អង្គការ​ណា​សា (NASA) បាន​ប្រកាស​ពី​ភព​ថ្មី​ទី​១០០០ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler ។ ភព​ថ្មី​ចំនួន​បី​បន្ថែម​នេះ​ប្រទះ​ឃើញ​ក្នុង​តំបន់​រស់នៅ​នៃ​ពិភព​ផ្កាយ​របស់​ពួក​វា ។ តេ​ឡេ​ស្កុប​នេះ​បង្កើត​ឡើង

អង្គការ​ណា​សា (NASA) បាន​ប្រកាស​ពី​ភព​ថ្មី​ទី​១០០០ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler  ។ ភព​ថ្មី​ចំនួន​បី​បន្ថែម​នេះ​ប្រទះ​ឃើញ​ក្នុង​តំបន់​រស់នៅ​នៃ​ពិភព​ផ្កាយ​របស់​ពួក​វា ។ តេ​ឡេ​ស្កុប​នេះ​បង្កើត​ឡើង​ដោយ​អង្គកា​ណា​សា​ក្នុង​ឆ្នាំ​២០០៩ ហើយ​វា​បាន​ក្លាយជា​ឧបករណ៍​វិទ្យាសាស្ត្រ​ដំបូង​គេ​មាន​សមត្ថភាព​អាច​ស្វែងរក​ភព​ដែល​មាន​ទំហំ​ដូច​ផែនដី និង​ភព​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង​ទៀត ។ ដើម​ឡើយ​បេសកកម្ម​នេះ​គេ​រំពឹង​ថា នឹង​រហូត​ដល់​ចុងឆ្នាំ​២០១៦ ប៉ុន្តែ​កង់​ទី​២​របស់​យាន​សម្រាប់​តម្រឹម​តេ​ឡេ​ស្កុប​ត្រូវ​បាន​បរាជ័យ​កាលពី​ឆ្នាំ​២០១៣ ដូច្នេះ​ហើយ​ទើប​បានជា​បន្សល់​ទុក​ការ​ជួសជុល ។

ទោះជា​យ៉ាងណា​ក៏​ដោយ គម្រោង​ផ្សេង​ទៀត​ឈ្មោះ​ថា K2 «Second Light» ត្រូវ​បាន​បង្ហាញ​ណែនាំ​សម្រាប់​ការ​ពិ​ចារ​ណ​កាលពី​ខែវិច្ឆិកា ២០១៣ ។ វា​នឹង​ចូលរួម​ចំណែក​​ជាមួយ​ប្រតិបត្តិការ​តេ​ឡេ​ស្កុប Kepler ដើម្បី​កាត់​បន្ថយ​ពី​ការ​ចំណាយ​ច្រើន​ហួសហេតុ ប៉ុន្តែ​វា​មាន​លទ្ធភាព​អាច​ស្រាវជ្រាវ​ភព​ថ្មី​ដោយ​ប្រើប្រាស់​កង់​ប្រតិកម្ម​និ​មិ្ម​ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ K2 បាន​ចាប់ផ្តើម​ប្រិត​ប​ត្តិ​ការ​កាលពី​ខែមិថុនា ២០១៤ ហើយ​បាន​ស្គែ​ន​តារា​ចំនួន​៣៥.០០០ ប្រភេទ​នៅ​ចុងឆ្នាំ​ដដែល​។ ភព​ថ្មី​ដែល​វា​បាន​អះអាង​បញ្ជាក់​ដំបូង​ត្រូវ​បាន​រក​ឃើញ​កាលពី​ខែធ្នូ ២០១៤ ។

ការ​ចូលរួម​បញ្ចូល​គ្នា​ក្នុង​បេសកកម្ម​ដើម​របស់​តេ​ឡេ​ស្កុប Kepler ជាមួយនឹង​លទ្ធផល​រាប់រយ ខណៈ​ពេល​ដែល​ភព ថ្មី​ៗ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ពេល​នេះ ។ ភព​ទី​១០០០ ដែល​ត្រូវ​បាន​រក​ឃើញ​នេះ បន្ទាប់​ពី​រក​ឃើញ​ភព​ថ្មី​ចំនួន​៨ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​បញ្ជី​អះអាង​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ ។ ភព​ថ្មី​ចំនួន​៣​រួម​មាន​ភព Kepler 438b, Kepler 440b និង​ភព Kepler 442b ដូច​បង្ហាញ​ក្នុង​រូប ៕