ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចែក​ឧបករណ៍ និង​សម្ភារធ្វើ​អត្តសញ្ញាណ​ប័ណ្ណដល់​អធិការដ្ឋាន​នគរបាល​ស្រុកទូទាំង​ខេត្ត​ព្រះ​វិហារ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​មករា ​​២០១៥​នេះ លោក​ឧត្តមសេនីយ៍​ត្រី ស៊ី គិរី ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​នាំ​យក​សម្ភារ និង​ឧបករណ៍​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណចែក​ជូន​ដល់​អធិការដ្ឋាន​នគរបាល​

ខេត្ត​ព្រះ​វិហារ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​មករា ​​២០១៥​នេះ លោក​ឧត្តមសេនីយ៍​ត្រី ស៊ី គិរី ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​នាំ​យក​សម្ភារ និង​ឧបករណ៍​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណចែក​ជូន​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ទូ​ទាំង​ខេត្តព្រះវិហារ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ត្រី ស៊ី គិរី ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ទាំងអស់ត្រូវ​តែ​ព​ន្លឿ​នការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី ដល់​ប្រជាពលរដ្ឋ​ណា​គ្រប់​អាយុ ត្រូវធ្វើ​អត្តសញ្ញាណ​ប័ណ្ណ និង​ប្រជាពលរដ្ឋ​ណា​ដែល​មាន​អត្តសញ្ញាណ​បណ្ណ​គំរូ​ចាស់ ឬ​ផុត​សុពលភាព ឱ្យ​បាន​រួចរាល់​តាម​ផែនការដែល​រាជរដ្ឋាភិបាលក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ​ដាក់​ជូន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់ស្រ​យាល ដើម្បី​ងាយស្រួល​ឲ្យពួក​គាត់​ប្រកប​របរ​ប្រចាំ​ថ្ងៃ ឬ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​របស់​ពួក​គាត់ដែល​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ជាប់​ខ្លួន​ជា​និច្ច ៕
    ​​