ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី អ៊ុំ សេរី​រ័​ត្ន វិល​មក​ហ្វឹកហាត់ ខណៈ​ជង្គង់ត្រូវ​វះកាត់​ជា​លើក​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកចាំទី​ដ៏​លេចធ្លោ​របស់​ក្លឹ​ប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ (​ទ័ព​) គឺកីឡាករ អ៊ុំ សេរី​រ័​ត្ន បាន​ត្រឡ​ប់​មក​

រាជធានីភ្នំពេញ ៖ អ្នកចាំទី​ដ៏​លេចធ្លោ​របស់​ក្លឹ​ប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ (​ទ័ព​) គឺកីឡាករ អ៊ុំ សេរី​រ័​ត្ន បាន​ត្រឡ​ប់​មក​ធ្វើការ​ហ្វឹកហាត់​បាន​បន្តិចបន្តួច​វិញ​ហើយ ជាមួយ​មិត្ត​រួម​ក្រុម ខណៈ​ដែល​របួស​ជង្គង់ និង​សរសៃពួ​របស់​​អ្នកចាំទីរូបនេះ​នៅ​តែ​បង្ក​ជា​បញ្ហា​ជា​ច្រើន​ឆ្នាំ ដោយ​កំពុង​រង់ចាំ​ការ​វះកាត់ ជា​លើក​ទី​២ នា​២​ស​ប្តា​ហ៍​ខាង​មុខ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​។

យោង​តាម​ការ​បង្ហោះ​សារ​លើ​ផេ​ក​របស់​គណៈកម្មការ​ស៊ី​ហ្គេ​ម​២០២៣ កីឡាករ អ៊ុំ សេរី​រ័​ត្ន បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១​នេះ​ថា «​រាល់ថ្ងៃ​​រូបលោក​នៅ​តែ​បន្ត​ការ​ហ្វឹកហាត់​ជាប់​ជា​ប្រចាំ​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ហ្វឹកហាត់​ខ្លាំង​នៅ​តែ​ឈឺ ដោយ​ក្លឹ​ប​តម្រូវ​ឲ្យ​វះកាត់​ជា​លើក​ទី​២​សិន​។ ប្រសិនបើ​ការ​វះកាត់​លើក​ទី​២​នោះ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ដើម​ទេ នោះ​ទើប​យើង​សម្រេច​ថា​តើ​ត្រូវ​ប្តូរ​ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ ក្នុង​ឈុត​យុវជន​ណាមួយ ឬ​ត្រូវ​ទៅ​ប្រកប​អាជីព​អ្វី​ផ្សេង​។ ថ្នាក់ដឹកនាំ​ក្លឹ​ប​តែងតែ​គិតគូរ​ អំពី​ការ​វះកាត់​ជា​លើក​ទី​២ លើ​បញ្ហា​របួស​ជង្គង់​នេះ ហើយ​ម្យ៉ាងទៀត​ត្រូវ​រង់ចាំ​ពេលវេលា​សម​ស្រប​ណាមួយ ព្រោះ​ពេល​នេះ​មានការ​លំបាក​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩»​។

ទោះ​យ៉ាងនេះ​ក្តី ក៏​អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូប​នេះ នៅ​តែ​មាន​ឆន្ទៈ ក្នុង​វិស័យ​កីឡាបាល់ទាត់​ដដែល ដោយ​មិន​ចង់​ចាកចេញ​ទៅ​ប្រកបការងារ​អ្វី​ក្រៅពី​បាល់ទាត់​ឡើយ​។ ពេល​នេះ​ អ្នកចាំទី​ អ៊ុំ សេរី​រ័​ត្ន មិន​ទាន់​នឹកឃើញ​នូវ​មុខរបរ​ណាមួយ ក្រៅពី​វិស័យ​កីឡាបាល់ទាត់​នោះ​ទេ ដោយនៅ​តែ​មាន​ឆន្ទៈ​ស្រឡាញ់​បាល់ទាត់​ដដែល​។ អ្នកចាំទី​រូប​នេះ នៅ​តែ​បង្ហាញ​នូវ​ស្មារតី​ស្រឡាញ់​បាល់ទាត់​ជា​និច្ច បើ​ទោះបីជា​នៅ​ពេល​ខាង​មុខ ខ្លួន​មិន​អាច​បន្ត​ធ្វើ​ជា​កីឡាករ​បាន​ក្តី ក៏​រូបគេ​អះអាង​ថា អាច​ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ​នៃ​ក្រុម​យុវជន​ឈុត​ណាមួយ ដោយ​មិន​ចង់​ចាក​ចេញពី​វិស័យ​បាល់ទាត់​នោះ​ទេ ម្យ៉ាងទៀត​រូបគេ​នៅ​តែ​ទទួល​បានការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ក្លឹ​ប​ផង​ដែរ​។

សូម​រំឭក​ថា អ៊ុំ សេរី​រ័​ត្ន ធ្លាប់​ជា​អតីត​កីឡាករ​ជម្រើសជាតិ​យុវជន និង​ឈុត​ធំ​ផង​ដែរ​ ហើយ​អ្នកចាំទីរូបនេះ​មាន​បញ្ហា​របួស​ជង្គង់ និង​សរសៃពួ​រ៉ាំរ៉ៃ​របស់​គេ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​កន្លង​មក​ហើយ​ ដែល​នៅ​តែ​បង្ក​ការ​លំបាក​មិន​អាច​ហ្វឹកហាត់​បាន​ច្រើន និង​ចូលរួម​ប្រកួត​បាន​ឡើយ ដោយ​បច្ចុប្បន្ន ការ​ហ្វឹកហាត់​របស់​ក្លឹ​បក​ង​យោធពលខេមរភូមិន្ទ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​បាន​ត្រឹម​ចូលរួម​បង្ហាញ​វត្តមាន​អង្គុយ​ទស្សនា និង​ភាគច្រើន​អង្គុយ​មើល​ការ​ហ្វឹកហាត់​របស់​មិត្ត​រួម​ក្រុម​ប៉ុណ្ណោះ​។

​អ្នកចាំទី អ៊ុំ សេរី​រ័​ត្ន ចាប់ផ្ដើម​មាន​បញ្ហា​របួស​សរសៃ នៅ​ក្នុង​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៨ ហើយ​ក៏​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​សម្រាក​រយៈពេល​ជាង​១០​ខែ​។ បន្ទាប់​ពី​ជា​សះស្បើយ គេ​បាន​ចាប់ផ្តើម​លេង​វិញ​នា​ចុងឆ្នាំ២០១៩ បន្ទាប់​មក​បាន​រង​របួស​ស​សៃ​រ​ពួ​ជា​ថ្មី ហើយ​ក្រោយមក​គេ​បាន​ព្យាបាល​នៅ​ក្នុងស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ