ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៤ មករា ២០១៦ នេះ ក្នុងតំបន់ឧទ្យានអង្គរ ត្រូវអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា យកព្រះកេស ដែលឆ្លាក់រួចរាល់ហើយនោះ មកតភ្ជាប់នឹងដងខ្លួននៃចម្លាក់ទេវតាទាញព្រ័ត្រឡើងវិញ ក្នុងន័យអភិរក្ស និងលើកតម្លៃមតរកបេតិកភណ្ឌជាតិ ។ ចម្លាក់ព្រះកេសទេវតាទាំង៣នេះ ស្ថិតនៅត្រង់ចម្លាក់ទេវតាទី៦ ទី១១ និងទី២៩ ដែលបាត់ព្រះកេស តាំងពីក្នុងពេលដែលប្រទេសខ្មែរ កំពុងស្ថិតនៅក្នុងសម័យភ្លើងសង្គ្រាមនៅឡើយ។
អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជាអ្នកសម្របសម្រួលការងារលោកទិន ទីណា នេះ បញ្ជាក់ថា សប្បុរសជនខ្មែរ២នាក់ប្តី-ប្រពន្ធ ព្រមទាំងបុត្រាបុត្រីបានជួយបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីឱ្យក្រុមការងារជាងចម្លាក់នៅភូមិអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឆ្លាក់ព្រះកេសទេវតាឡើងវិញ ដោយចំណាយថវិកាសរុបអស់ចំនួន១.៨០០ដុល្លារអាមេរិក។
ចែករំលែកព័តមាននេះ