ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ទប់ទល់ជាមួយលុយប្រទេសសំខាន់ៗទាំងនេះយ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនដែលពលរដ្ឋកម្ពុជានិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែសីហា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនដែលពលរដ្ឋកម្ពុជានិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៦ រៀល, ១ អឺរ៉ូ ទិញចូល ៤៨២៤ រៀល លក់ចេញ ៤៨៧២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០១៨ រៀល លក់ចេញ ៣០៤៨ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៤ រៀល លក់ចេញ ៣៧៥១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦០ រៀល ។

ថ្ងៃនេះដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៧ រៀល លក់ចេញ ៣០៤៧ រៀល ខណៈ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕     

        

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ