ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ៥ សីហាសមត្ថកិច្ចឃាត់អ្នកល្មើសបម្រាមគោចរបានជាង៨០០នាក់ និងបញ្ជូនទៅតុលាការ១៤នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​អ្នក​ល្មើស​បម្រាម​គោចរ​វិធាន​សុខាភិបាល និង​វិធានការ​រដ្ឋបាល​បាន​ជាង​៨០០​នាក់ និង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៤​នាក់ ។ នេះ​បើ​តាម​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​អ្នក​ល្មើស​បម្រាម​គោចរ​វិធាន​សុខាភិបាល និង​វិធានការ​រដ្ឋបាល​បាន​ជាង​៨០០​នាក់ និង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៤​នាក់ ។ នេះ​បើ​តាម​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​សម្រាប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ របស់​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បាន​ធ្វើកា​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ៤១៩​ករណី និង​ឃាត់ខ្លួន (​អប់រំ និង​ពិន័យ​) ចំនួន ៨២៨ នាក់ (​បញ្ជូន​ទៅ​តុលាការ​) ១៤​នាក់ និង​ឃាត់​យានយន្ត ចំនួន​៣៣០​គ្រឿង ។ ជាង​នេះ​ពិន័យ​ជា​ប្រាក់​ចំនួន ៤៤,០០០,០០០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ