ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អ្នក​រត់​កង់​បី​ម្នាក់ឈរលើស្ពានមើលឆ្វេងមើលស្តាំ លុះ៥នាទីក្រោយផ្អើ.ល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​​ម្នាក់​ មិនដឹងមានវិបត្តិអ្វីនោះទេ ត្រូវ​បានគេប្រទះឃើញ​លោ.ត​​ពីលើ​ស្ពាន​ជ្រោយចង្វា​ចាស់

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​​ម្នាក់​ មិនដឹងមានវិបត្តិអ្វីនោះទេ ត្រូវ​បានគេប្រទះឃើញ​លោ.ត​​ពីលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ដោយ​បន្សល់​ទុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​ស្បែកជើងផ្ទាត់​មួយគូរ​នៅ​លើ​ស្ពាន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀបភ្លឺ​ថ្ងៃ​ទី​៦​ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​​ពាក់​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​បុរសរងគ្រោះ​ខាងលើមិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ដែល​​បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​​រៀប​រាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ខណៈ​ពេល​ដែល​គាត់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ឡើង​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ពាក់កណ្ដាល​ស្ពាន ក៏​ប្រទះ​ឃើញ​បុរស​​រងគ្រោះ មាន​​អាយុ​ជិត​៤០​ឆ្នាំ ស្លៀកខោ​ខ្មៅ​ជើងវែង និង​ពាក់​អាវ​ក្រណាត់​ដៃ​វែង ពណ៌​ស ឈរ​នៅ​ក្បែរ​ម៉ូតូ កង់​បី​ឥណ្ឌា​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1HZ-5832 ។ ​នៅ​ពេល​ឃើញបែបនេះ​ ​គាត់​មានការ​សង្ស័យ​ក៏​ឈប់​ម៉ូតូ​កង់​បី​ពី​ចម្ងាយ​មើលឃើញ​បុរស​រងគ្រោះ​ឈរ​មើល​ឆ្វេង​មើល​ស្តាំ ទាំង​ទឹកមុខ​បែប​សោកសៅ លុះ​រំលង​បាន​៥​នាទី ស្រាប់តែ​បុរសរងគ្រោះ​រូប​​នោះ​សម្រេចចិត្ត​លោ.តទឹក​តែ​ម្តង ភ្លាម​ៗនោះ​​រូប​គាត់​ព្យាយាមរ​ត់ទៅ​ជួយ​ឃាត់​ដែរ ​ប៉ុន្តែ​មិន​អាចទៅជួយ​​ឃាត់​ទាន់​ឡើយ ព្រោះ​នៅ​ឆ្ងាយ​ពីគ្នា ។

ក្រោយ​កើតហេតុ​ ម៉ូតូ​កង់​បី​មួយ​គ្រឿង​ និង​ស្បែកជើង​មួយគូ​ ដែលបន្សល់ទុក​នៅ​លើ​ស្ពាន​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល និង​ប្រកាស​រក​ក្រុម​គ្រួសារ​​សាច់ញាតិ​របស់ជនរងគ្រោះ​ ​ដើ់ម្បី​ឱ្យ​មក​ទទួលយក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ