ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្រឹត​បូក​សរុប​លទ្ធផល​អាជីវកម្ម​ប្រចាំឆ្នាំ​2015​និង​លើក​ទិស​ដៅ​ឆ្នាំ​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​ទៅ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​លើក​២៥​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ក្នុង​គោលបំណង​បូក​សរុប​លទ្ធផល​អាជីវកម្ម​ឆ្នាំ​២០១៥​

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​ទៅ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​លើក​២៥​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ក្នុង​គោលបំណង​បូក​សរុប​លទ្ធផល​អាជីវកម្ម​ឆ្នាំ​២០១៥​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦ ។ ពិធី​នេះ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ជា ផល្លា​រិ​ន អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ថ្នាក់ដឹកនាំ និង​បុគ្គលិក​ប្រមាណ​ជាង​៣.០០០​នាក់​ផ្សេង​ទៀត ។

លោក ជា ផល្លា​រិ​ន មាន​ប្រសាសន៍​ថា​៖ «​អម្រឹត​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត តូច​និង​មធ្យម​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ពី​ទាប​ទៅ​មធ្យម ដោយ​ផ្តោត​ជា​ចម្បង​ទៅ​លើ​វិស័យ​កសិកម្ម​នៅ​តាម​ជនបទ ទីរួមស្រុក និង​ទីរួមខេត្ត​ជាដើម ។ អម្រឹត​ផ្តល់​ជូន​នូវ​សេវា​ប្រាក់​កម្ចី​ច្រើន​ប្រភេទ​ដូច​ជា សេវា​ឥណទាន​ក្រុម​ធានា ឥណទាន​បុគ្គល និង​ឥណទាន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ។ លើស​ពី​នេះ អម្រឹត​ក៏​ផ្តល់​ជូន​នូវ​សេវា​ប្រាក់​បញ្ញើ​រាប់​បញ្ចូល​ទាំង​គណនី​សន្សំ និង​សេវា​ដាក់​ប្រាក់​មាន​កាលកំណត់​» ។

លោក​បន្ត​ទៀត​ថា​៖«​បច្ចុប្បន្ន អម្រឹត​មាន​បុគ្គលិក​ជាង​៣​ពាន់​នាក់​បាន​និង​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន​ប្រមាណ​៣៩៤.០០០​នាក់​នៅ​តាម​សាខា​ចំនួន​១៣៧​ទីតាំង​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​អម្រឹត​ទទួល​បាន​ប្រាក់​បញ្ញើ​ប្រមាណ​១៩៦​លាន​ដុល្លារ និង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​៤១២​លាន​ដុល្លារ ។ ដើម្បី​រក្សា​បាន​សមិទ្ធផល​ខាងលើ​នេះ អម្រឹត​នឹង​បន្ត​រីក​ចម្រើន​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​ដើម្បី​ធានា​និរន្តរភាព​យូរអង្វែង​របស់​ខ្លួន ។ ក្នុង​នោះ​ដែរ អម្រឹត​គ្រោង​បំពាក់​នូវ​ឧបករណ៍​ទំនើប​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​បម្រើ​ជូន​អតិថិជន​និង​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ជូន​ដល់​អតិថិជន​បន្ថែម​ទៀត​» ។

លោក​អគ្គនាយក​បន្ថែម​ថា​៖ «​ដើម្បី​ឲ្យ​អង្គ​សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ ខ្ញុំ​សូម​អនុញ្ញាត​ផ្តល់​ការ​ណែនាំ​ខ្លះ​ៗ​ពោល​គឺ​សូម​ផ្ចង់ស្មារតី​ស្តាប់ ចៀសវាង​ការ​ជជែក​ក្រៅផ្លូវការ ចំណែក​ការ​លើក​ជា​សំណួរ​ឲ្យ​បាន​ខ្លី​ហើយ​ចំ​ៗ ។ ការ​យកចិត្តទុកដាក់​ស្តាប់​យើង​អាច​ដឹង​ពី​ព័ត៌មាន​សំខាន់​ៗ​ដូច​ជា​ទំហំ​ប្រាក់​កម្ចី ទំហំ​ប្រាក់​សន្សំ​ប្រមូល​បាន ប្រាក់​ចំណេញ ចំនួន​អតិថិជន សុខភាព​ក្រុមហ៊ុន​យ៉ាងណា​ដែរ អាជីព​ការងារ​របស់​យើង​រៀង​ៗ​ខ្លួន​» ។​ល​៕