ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Huawei ដាក់​ឱ្យ​សាកល្បង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​3​ស៊េរី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្រេច​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី ៣ ស៊េរី ឱ្យ​អតិថិជន​អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ធ្វើតេស្ត​សាកល្បង ស្រប​ពេល​គ្នា​ជាមួយ​គ្នា​នឹង​ការ​ប្រារព្ធ​ពិធី «Huawei Fans Party»

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្រេច​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី ៣ ស៊េរី ឱ្យ​អតិថិជន​អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ធ្វើតេស្ត​សាកល្បង ស្រប​ពេល​គ្នា​ជាមួយ​គ្នា​នឹង​ការ​ប្រារព្ធ​ពិធី «Huawei Fans Party» ដើម្បី​អបអរ​ឆ្នាំ​ថ្មី Huawei ថ្មី 2016 នៅ​ផ្សារ​ទំនើប​អីុ​អន​ម៉​ល ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។ កម្មវិធី​ប្រកាស​សម្ពោធ​របស់​ក្រុមហ៊ុន Huawei មានការ​ចូលរួម​ពី​អ្នកគាំទ្រ​ប្រើប្រាស់​ផលិតផល​Huawei ជា​ច្រើន​រូប និង Huawei Cute Boys & Girls ពិធី​ការិនី​ដ៏​ល្បី​វ័យក្មេង ខៀវ សាន​សា​ណា និង​តារា​បង្ហាញ​ម៉ូត​ជ័យ​លា​ភី Cambodia’s Next Top Model កញ្ញា ចាន់ គង្គារ ផង​ដែរ ។

លោក អែម យុ​ទ្ធូ ប្រធាន​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ប្រារព្ធ «Huawei Fans Party» គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ផលិតផល Huawei ទាំងអស់ និង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ជួបជុំ​គ្នា​សាកល្បង​ផលិតផល​ថ្មី លេង​ហ្គេ​ម និង​ច្រៀង​លេង​កម្សាន្ត​យក​រង្វាន់​ពី Huawei ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៦ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ក្រុមហ៊ុន Huawei ក៏​បាន​ដាក់​ឱ្យ​អតិថិជន អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន សាកល្បង​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣​ម៉ូ​ដែល​ក្នុង​ពេល​តែ​មួយ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ផង​ដែរ ។

ស្មា​ត​ហ្វូ​ន Huawei ថ្មី​ទាំង​៣​ស៊េរី​គឺ Huawei GR5, Huawei GR3, និង Huawei Y6 Pro​ជា​ស្មា​ត​ហ្វូ​ន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​ធំ​ល្មម ដំណើរការ​លឿន និង​មាន​ថាមពល​ថ្ម​ខ្លាំង ដែល​នឹង​មាន​លក់​ចាប់ពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៦ តទៅ ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន Huawei បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​សរុប​ទាំងអស់​ជាង​១០០​លាន​គ្រឿង​ទូ​ទាំង​ពិភពលោក និង​បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​ទាំង​បី​ក្នុង​ពិភពលោក ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ស្មា​ត​ហ្វូ​ន​មាន​លក់​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត មិន​ថា​តំបន់​ទីប្រជុំជន ឬ​តំបន់​ចុងកាត់មាត់ញក​ឡើយ ។ អតិថិជន​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន Huawei បាន​គ្រប់​ម៉ូ​ដែល​ក្នុង​តម្លៃ​សមរម្យ ។ មិនតែប៉ុណ្ណោះ គ្រប់​ស្មា​ត​ហ្វូ​ន Huawei សុទ្ធសឹងតែ​មាន​ប័ណ្ណធានា​ជួសជុល​រយៈពេល​មួយ​ឆ្នាំ ៕