ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Heineken រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ​នៅ Eclipse Sky bar

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ Heineken បាន​រៀបចំ​ពិធីជប់លៀង​អបអរសាទរ​ឆ្លង​ឆ្នាំ​សាកល​ដ៏​អស្ចារ្យ​មួយ​នៅ Eclipse Sky Bar លើ​កំពូល​អគារ​ភ្នំពេញ ថៅ​វើ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ដោយ​មានការ​ចូលរួម​ពី​យុវវ័យ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ Heineken បាន​រៀបចំ​ពិធីជប់លៀង​អបអរសាទរ​ឆ្លង​ឆ្នាំ​សាកល​ដ៏​អស្ចារ្យ​មួយ​នៅ Eclipse Sky Bar លើ​កំពូល​អគារ​ភ្នំពេញ ថៅ​វើ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ដោយ​មានការ​ចូលរួម​ពី​យុវវ័យ​កម្ពុជា និង​បរទេស​ជា​ច្រើន​ដែល​ជា​អ្នកគាំទ្រ​របស់​ស្រា​បៀរ Heineken ។ កម្មវិធី​នេះ ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៥ និង​ឈាន​ចូល​ឆ្នាំ​២០១៦ ។

ក្រុម​ភ្ញៀវ​ពិសេស និង​បណ្ដា​អ្នកគាំទ្រ​ស្រា​បៀរ Heineken នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ បាន​ចូលរួម​កម្មវិធី​ជប់លៀង​អស្ចារ្យ​នេះ ដើម្បី​អបអរសាទរ​បញ្ចប់​ឆ្នាំ ២០១៥ ព្រមទាំង​រាប់​ថយក្រោយ​ទាំង​គ្នា​សម្រាប់​បើក​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ ។

នៅ​ក្នុង​កម្មវិធី​ជប់លៀង​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ​ដែរ ក្រុមហ៊ុនស្រា​បៀរ Heineken ក៏​បាន​ផ្ដល់​រង្វាន់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​រង្វាន់​ធំ​សម្រាប់​រាត្រី​នោះ ទូរស័ព្ទ iPhone 6s និង​មាន​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម ហើយ​ក្រុមហ៊ុនស្រា​បៀរ Heineken ក៏​បាន​ជូនពរ​ប្រជាជន​ទូ​ទាំង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​សាកលលោក​ទាំងមូល​ជួប​ប្រទះ​តែ​សេចក្តីសុខ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​២០១៦ ។

គួរ​បញ្ជាក់​ថា នៅ​រាត្រី​ដ៏​អស្ចារ្យ​នោះ​ដែរ ក៏​មានការ​ប្រគំ​តន្ត្រី ដោយ​មានការ​ចូលរួម​ពី DJ ល្បី​ៗ រួម​មាន Nikki Nikki, DJ Pro និង DJ Maily ផង​ដែរ សម្រាប់​កំដរ​បរិយា​កាស​ធ្វើ​ឱ្យ​អ្នកចូលរួម​អាច​ចូលរួម​រាំ​លេង​សប្បាយ ទាំងអស់​គ្នា ៕