ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្រុមអ្នកប្រមូលផ្តុំគ្នាផឹកស៊ី២២នាក់យកសំណាក់ នៅភោជនីយដ្ឋានតាសេតល្មើសវិធានការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ផឹកស៊ី​ប្រមាណ​ជាង​២០​នាក់ និង​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន ដើម្បី​យក​សំណាក និង​ដកហូត​ទាំង​រថយន្ត ខណៈ​ពេល​ដែល​ជួប​ប្រមូលផ្តុំ​គ្នា​ផឹក​នៅ​ភោជនីយដ្ឋាន តា​សេត ល្មើស​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ផឹកស៊ី​ប្រមាណ​ជាង​២០​នាក់ និង​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន ដើម្បី​យក​សំណាក និង​ដកហូត​ទាំង​រថយន្ត ខណៈ​ពេល​ដែល​ជួប​ប្រមូលផ្តុំ​គ្នា​ផឹក​នៅ​ភោជនីយដ្ឋាន តា​សេត ល្មើស​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​០៥ ខែសីហា​នេះ នៅ​ចំណុច ភោ​ជនី​ដ្ឋា​នតា​សេត ដែល​ស្ថិត​នៅ តាម​ផ្លូវ កែវ​ចិន្តា ក្នុងភូមិ ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន អោយ​ដឹង​ថា រថយន្ត​សេរី​ទំនើប​ៗ ប្រមាណ​ជា​១៣​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហ៊ុំ​ព័ទ្ធ ខណៈ​ពេល​ដែល ម្ចាស់​រថយន្ត​កំពុង​តែ​អង្គុយ​ផឹក​នៅ​ខាងក្នុង​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​មនុស្ស​ប្រុស​ស្រី​ចំនួន ២២​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ឃាត់​ទុក​រួច​ហៅ​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​នៅ​ក្នុង​ភោជនីយដ្ឋាន​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល ដែល​កំពុង​តែ​ផឹកស៊ី​សប្បាយ ស្រាប់តែ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ប្រមូល​អោយ​នៅ​ម្តុំ​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​រថយន្ត​ប្រមាណ​១៣​គ្រឿង​មាន​រថយន្ត​ម៉ាក​ហ្ស៊ិ​ប ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ​០១ .២. ៩៥៥៨​មួយ​គ្រឿង​ផង​ដែរ ។ ក្រៅពី​នោះ​បុ​គ្គិ​លិ​ក ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ យក​សំណាក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ចំពោះតែ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ដែល​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា​បាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អោយ​ភ្ញៀវ​ចូល​ទទួលទាន​បាន​ក្នុង​បរិវេណ​ទីតាំង ប៉ុន្តែ ចាំបាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន​ក្នុង​បរិវេណ​សមរម្យ សមាមាត្រ​ទៅ​នឹង​ទំហំ​ទីតាំង ដើម្បី​រក្សារ​អោយ​បានជា​ដាច់ខាត​នូ​ប​គម្លាត​សុវត្ថិភាព បុគ្គល និង​សង្គម និង​ដើម្បី​ធានា​អោយ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ដោយ​ត្រូវ​ចៀសវាង​ប្រជ្រៀត​គ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដែល​ជា​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​។

ភោជនីយដ្ឋាន ដែល​ត្រូវ​អនុញ្ញាត​ក្នុង​ចំណុច​ខាងលើ​ដាច់ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង ឬ​អនុញ្ញាត​អោយ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​បរិវេណ​អាជីវកម្ម​របស់​ខ្លួន​ឡើយ ។ ប៉ុន្តែ​ភោជនីយដ្ឋាន​ខាងលើ​បាន​ទទួលភ្ញៀវ​ផឹកស៊ី​យ៉ាង​សប្បាយ​ល្មើស​និង​វិធានការ​សុខាភិបាល និង​សេចក្តី ណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​វិញ អាច​បង្ក​អោយ​មាន​ហានិភ័យ និង​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ