ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! តារាចម្រៀង Rihanna ​ក្លាយជា​មហាសេដ្ឋី​លំដាប់ពិភពលោក​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​ចាយរាង​នាង Rihanna ត្រូវ​បាន​ប្រកាស​ក្លាយជា​មហាសេដ្ឋី និង​ជា​តារាចម្រៀង​ស្រី​មាន​បំផុត​លើ​

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​ចាយរាង​នាង Rihanna ត្រូវ​បាន​ប្រកាស​ក្លាយជា​មហាសេដ្ឋី និង​ជា​តារាចម្រៀង​ស្រី​មាន​បំផុត​លើ​ពិភពលោក​ជា​ផ្លូវការ​របស់​ទស្សនាវដ្តី Forbes​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

តារាចម្រៀង​ប៉ុប​ជនជាតិ​បា​បា​ដុស​វ័យ​៣៣​ឆ្នាំ​រូប​នេះ មានទ្រព្យ​សម្បត្តិ​ចំនួន ១,៧​ពាន់​លាន​ដុល្លារ​។ ដោយ​ក្នុង​នោះ មានការ​ប៉ាន់ស្មាន​ប្រាក់​ចំណូល​ប្រមាណ ១,៤​ពាន់​លាន​ដុល្លារ គឺ​បាន​មក​ពី​ក្រុមហ៊ុន​គ្រឿងសំអាង Fenty Beauty របស់​នាង​។

ទ្រព្យសម្បត្តិ​មួយ​ផ្នែក​ទៀត​ភាគច្រើន​បាន​មក​ពី​ក្រុមហ៊ុន​លក់​ខោអាវ​ទ្រនាប់​ស្ត្រី​ឈ្មោះ​ថា Savage x Fenty ដែល​មាន​ប្រមាណ ២៧០​លាន​ដុល្លារ បូក​រួម​និង​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី និង​ការ​ចូលរួម​សម្តែង​ផ្សេង​ៗ​ទៀត​របស់​នាង​។

Rihanna ដែល​មានឈ្មោះ​ពិត​ថា Robyn Fenty បាន​បើក​ដំណើរការ​ក្រុមហ៊ុន​គ្រឿងសំអាង Fenty Beauty នៅ​ឆ្នាំ ២០១៧ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកទេស​ទំនិញប្រណិត LVMH ដែល​រក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​បាន​ជាង ៥៥០​លាន​ដុល្លារ ក្នុង​ឆ្នាំ​ដំបូង​របស់​ខ្លួន​។

សូម​ជម្រាប​ថា Rihanna បាន​បង្កើត​កំណត់​ត្រា​លក់​អាល់​ប៉ុ​ម​ច​ម្រៀ​ច​ដាច់​បាន​ជាង ២៥០​លាន​បន្ទះ​។ ប៉ុន្តែ​នាង​មិន​បាន​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ទៀត​ឡើយ ចាប់តាំងពី​ឆ្នាំ ២០១៦​។ ទោះ​យ៉ាងណា​ថ្មី​ៗ​នេះ នាង​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ថត​វី​ដេ​អូ​ចម្រៀង​ជាមួយ​មិត្ត​ប្រុស​គឺ​តារាចម្រៀង​រ៉េ​ប A$AP Rocky ផង​ដែរ​៕

​នាង Rihanna និងមិត្តប្រុស​
​នាង Rihanna និងមិត្តប្រុស​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ