ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! រថភ្លើង​​បុក​គ្នា​ចំពីមុខ ​ស្លា.ប់​ និង​​របួស​ច្រើន​សិប​នាក់

2 ឆ្នាំ មុន

អាជ្ញាធរ​​បាន​រាយការណ៍​ឱ្យដឹង​​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់ និង​៨​នាក់​ទៀត​​រង​របួសធ្ងន់ ព្រមទាំង​មនុស្ស​រាប់​សិប​នាក់​ទៀត

ប្រទេស​ឆេ​ក ៖ អាជ្ញាធរ​​បាន​រាយការណ៍​ឱ្យដឹង​​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់ និង​៨​នាក់​ទៀត​​រង​របួសធ្ងន់ ព្រមទាំង​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួសស្រាល កាលពី​ថ្ងៃ​ទី​៤ ខែ​​សីហា​ ឆ្នាំ​២០២១ ក្នុង​ការ​បុក​គ្នា​រវាង​រថភ្លើង​អ៊ិ​ច​ប្រេស ​រត់​រវាង​ក្រុង​មុ​យ​នី​ក ​និង​ក្រុង​ប្រាក និង​រថភ្លើង​តំបន់​នៅ​ភាគ​ខាងលិច​ សាធារណរដ្ឋ​ឆេ​ក​។

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​​និយាយ​ថា អ្នក​បើក​រថភ្លើង​ទាំង​២​បាន​ត្រូវ​ស្លា.ប់ ក្នុង​ការ​បុក​គ្នា​ចំ​ពីមុខ ព្រមទាំង​អ្នកដំណើរ​ម្នាក់​។ គ្រោះថ្នាក់​​ខាងលើនេះ​កើត​មាន នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក នៅ​ជិត​ភូមិ ​MILAVCE ចម្ងាយ​១៤០​គីឡូម៉ែត្រ ភាគ​និរតី​​នៃ​ក្រុង​ប្រាក​។

ចំណែក​អ្នកដំណើរ​​ជា​ច្រើន​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ តាម​ឧទ្ធម្ភាគចក្រ​។ រីឯ​មនុស្ស​៥៥​នាក់​នាក់​ទៀត បាន​​រង​របួសស្រាល​។ ហើយ​ចំ​ពោះ​អ្នកដំណើរ​ជនជាតិ​អាល្ល​ម៉​ង់​១០​នាក់វិញ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​អា​ល្លឺ​ម៉​ង់​​ផងដែរ។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ឆេ​ក ​លោក ​KAREL HAVLICEK បាន​​ថ្លែង​តាម ​TWITTER ឱ្យដឹង​​ថា រថភ្លើង​អ៊ិច​ប្រេស​លេខ​៣៥១ មិន​គោរព​សញ្ញា​ឲ្យ​ឈប់ ហើយក៏​បាន​បុក​ជាមួយ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​​ទៀត​តែម្តង៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=gRT-qO5Kix0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ