ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងកូវីដ-១៩ របស់ចក្រភពអង់គ្លេសបានកម្ពុជាមកដល់កម្ពុជាហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញទៅទទួលវ៉ាក់សាំង…

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេសចំនួន ៤១៥.០០០ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ។

វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលនេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់ លើកទី២ ហើយរួមមាន ៖ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី៧ កុម្ភៈ ជាជំនួយរបស់ចិន លើកទី២ កាលពីថ្ងៃទី២៣ កក្កដា ជាជំនួយរបស់ជប៉ុន ។

 រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រីបម្រើសេវាសាធារណៈនៅជួរមុខដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានាដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតាកំពុងវាយលុក និងរាលដាល ។

 បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ចំនួន៧,៧០៤,៩៨២នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ