ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម Mars One បាន​រក​ឃើញ​បេក្ខជន100​នាក់​ត្រៀមខ្លួន​ចេញ​ទៅ​រស់នៅ​ភព​អង្គារ

8 ឆ្នាំ មុន

Mars One ដែល​ជា​គម្រោង​មហិច្ឆតា​ដើម្បី​ទៅ​រស់នៅ​លើ​ភព​អង្គារ​បាន​ប្រកាស​ពី​ដំណាក់កាល​ចុង​ក្រោយបង្អស់​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន ។ អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​ប្រទេស​ហូ​ឡង់​មួយ​នេះ​មាន​បំណង​ចង់ទៅ​ចុះ​ចត​នៅ​ភព​អង្គារ

Mars One ដែល​ជា​គម្រោង​មហិច្ឆតា​ដើម្បី​ទៅ​រស់នៅ​លើ​ភព​អង្គារ​បាន​ប្រកាស​ពី​ដំណាក់កាល​ចុង​ក្រោយបង្អស់​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន ។ អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​ប្រទេស​ហូ​ឡង់​មួយ​នេះ​មាន​បំណង​ចង់ទៅ​ចុះ​ចត​នៅ​ភព​អង្គារ ខណៈ​ពេល​ដែល​ខ្លួន​បាន​រក​ឃើញ​បេក្ខជន​ចំនួន​១០០​នាក់​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ភព​អង្គារ​ជាមួយ​យាន​អាវ​កាស​របស់​គម្រោង Mars One ។

មាន​បុរស​៥០​នាក់ និង​នារី​៥០ នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​បេក្ខភាព​ចំនួន ២០២.៥៨៦ ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​អា​មេ​រិ​ក​មាន​ចំនួន​៣៩​នាក់​, អឺរ៉ុប​ចំនួន ៣១​នាក់​, ១៦​នាក់​ពី​អាស៊ី​, ៧​នាក់​ពី​អាហ្វ្រិក និង​៧​នាក់​ទៀត​ពី​អូ​សេ​អា​នី ។ លោក​បាស ឡេ​ន​ស៍​ដ​ហ្វ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​អង្គការ Mars One និយាយ​ថា ការ​កាត់​បន្ថយ​យ៉ាង​ធំ​នៃ​បេក្ខជន​គឺជា​ជំហាន​មាន​សារសំខាន់​បំផុត​ដើម្បី​ឆ្ពោះទៅ​ស្វែងរក​បេក្ខជន​មាន​រាង​កាយ​មាំមួន និង​សុខភាព​ល្អ ។ នេះ​គឺជា​ការ​បំពេញ​ក្តី​ស្រមៃ​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​គិត​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ ។

បេក្ខជន​ទាំង​១០០​នាក់​នេះ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ចំនួន​៦៦០ នាក់​ក្រោយ​ពី​ឆ្លងកាត់​បទ​សម្ភាសន៍​តាម Online ផ្ទាល់ខ្លួន​ជាមួយ​លោក​ណ​ប៊ើ ក្រា​ហ្វ ដែល​ជា​ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ប្រចាំ​អង្គការ Mars One​។ អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​រាល់​បេក្ខជន នីមួយ​ៗត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​បង្ហាញ​ពី​ការ​យល់​ដឹង​របស់​ពួក​គេ​ពី​ហានិភ័យ​គ្រោះថ្នាក់ បង្ហាញ​ពី​ស្មារតី និង​ការ​លើកទឹកចិត្ត​របស់​ពួក​គេ​ជុំវិញ​បេសកកម្ម​ផ្លាស់​ប្តូរជីវិត​ទៅ​កាន់​ភព​អង្គារ​នេះ​។ លោក​ក្រា​ហ្វ បន្ថែម​ថា «​យើង​ពិតជា​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​បេ​ក្ខេ​ជន ព្រោះថា​ពួក​គេ​សុទ្ធតែ​មានការ​យល់​ដឹង​ខ្ពស់​ពី​ដំណើរ​ជីវិត​ទៅ​ភព​អង្គារ​» ។

បេក្ខជន​ទាំង​១០០​នាក់​នេះ​នឹង​ត្រូវ​ចម្រាញ់​មក​ត្រឹម​២៤​នាក់​នៅ​ដំណាក់កាល​ចុង​ក្រោយ​ដែល​នឹង​មាន​សេ​វិក​៦​នាក់​ចែក​ចេញ​ជា​៤​ក្រុម​។ បើសិន អ្វី​ៗ​នឹង​ដំណើរការ​រលូន​តាម​គម្រោង​នោះ មាន​ន័យ​ថា បេសកកម្ម​មនុស្ស​យន្ត​នឹង​ដឹក​ជញ្ជូន​ទំនិញ និង​សម្ភារ​រស់នៅ​ទៅ​ភព​អង្គារ ហើយ​បេសកកម្ម​នាំ​មនុស្ស​វិញ​នឹង​ត្រូវធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ចាប់ផ្តើម​ពី​ឆ្នាំ​២០២៤ ទៅ​ដោយ​បង្កើត​ការ​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​លើ​ភព​ក្រហម​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត រាល់​ជំហាន​របស់​សេ​វិក​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ៕