ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ស្រស់​ស្អាត​១​ដួង មាន​អ្នក​ចូល​ចែចូវ ត្រៀម​រៀប​មង្គលការខាងមុខនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​បានឃើញ​រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ បង្ហាញ​ពី​ការ​ចូល​ចែ​ចាវ​តារាចម្រៀង​នាង

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​បានឃើញ​រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ បង្ហាញ​ពី​ការ​ចូល​ចែ​ចាវ​តារាចម្រៀង​នាង វីរ និច្ច មុន​នឹង​ឈាន​ដល់​ពិធី​មង្គលការ​នា​ពេល​ខាង​មុខ​។ រូបភាព​ទាំង​អស់នោះ ត្រូវ​បាន​បង្ហោះ​ដោយ​បុរស​ដែល​ជា​អនាគត​ស្វាមី​របស់ វីរ និច្ច ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា «Khiev Pich ll»​។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​នោះ គេ​សង្កេត​ឃើញ​មានការ​ជួបជុំ​គ្រួសារ និង​ចាស់​ៗ​ទាំង​សងខាង ដោយ​មាន​ទាំង​កន្ត្រក​ផ្លែ​ឈើ​ផង​ដែរ​។ ពិធី​នោះ​ក៏​មាន​វត្តមាន វីរ និច្ច និង​អនាគត​ស្វាមី​របស់​នាង ជា​ពិសេស​តារាចម្រៀង​លោក ខាត់ ជេ​មន៍ ដែល​ត្រូវជា​ពូ​របស់ វីរ និច្ច ចូលរួម​ផង​ដែរ​។

ដោយ​មិន​បញ្ជាក់​អ្វី​ច្រើន​អម​ជាមួយ​រូបភាព​ដែល​បាន​បង្ហោះ​នោះ​អនាគត​ស្វាមី​របស់ វីរ និច្ច ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​អរគុណ​ប៉ា​ម៉ាក់ និង​គ្រួសារ​ទាំង​សងខាង​ដែល​ផ្តល់​ថ្ងៃនេះ​អោយ​កូន​»​។

តាម​រយៈ​សារ និង​រូបភាព​ទាំង​អស់នេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារាចម្រៀង វីរ និច្ច ពិតជា​ត្រូវ​បាន​គេ​ចូល​ចែចូវ​ស្តីដណ្តឹង​ប្រាកដ​មែន​។ យ៉ាងណា បើ​ទោះបីជា​មិន​ទាន់​មានការ​អះអាង​បញ្ជាក់​ណាមួយ​ពី​កញ្ញា វីរ និច្ច ក៏​ដោយ ប៉ុន្តែ​ដំណឹង​នេះ បាន​ធ្វើ​អោយ​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​សម្តែង​ការ​អបអរសាទរ​ចំពោះ​ថ្ងៃ​ដ៏​ពិសេស​របស់​នាង​នា​ពេល​នេះ​។

គួរ​បញ្ជាក់​ថា តារាចម្រៀង វីរ និច្ច បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ តាម​រយៈ​ពូ​របស់​នាង​គឺ​លោក ខាត់ ជេ​មន៍​។ បើ​ទោះបីជា​ចូល​ប្រឡូក​សិល្បៈ​ចម្រៀង​រយៈពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​មានឈ្មោះ​បោះ​សម្លេង​ល្បី​គួ​សមតា​មរយៈ​បទ​ចម្រៀង ការ​តុបតែង​ខ្លួន និង​ក្បាច់​រាំ​ប្លែក​ៗ​។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ក្រោយ​ពី វីរ និច្ច ស្វែងរក​ម្ចាស់​បេះដូង ហើយ​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​ហើយ​នោះ នាង​អាច​នឹង​បន្ត​អាជីព​ចម្រៀង​របស់​នាង​ទៀត​ឬ​យ៉ាងណា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ