ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង កា​ឆ​យ ងាក​មុខ​លក់​ហូល​ផាមួង ខ​ណៈអាជីព​សិ​ល្បៈស្ងាត់ឈឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​កំប្លែង​អ្នក​នាង កា​ឆ​យ បាន​ងាក​មក​ចាប់​មុខរបរ​លក់​ហូល​ផាមួង ជំនួស​​អាជីព​សិ​ល្បៈ​របស់​

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​កំប្លែង​អ្នក​នាង កា​ឆ​យ បាន​ងាក​មក​ចាប់​មុខរបរ​លក់​ហូល​ផាមួង ជំនួស​​អាជីព​សិ​ល្បៈ​របស់​ខ្លួន​ដែល​បន្ត​ស្ងាត់ឈឹង​នា​សម័យ​កូ​វី​ដ​១៩​។

តារា​រូប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ឈរ​ Live តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លក់​ហូល​ផាមួង​តាម​អន​ឡាញ ខ​ណៈពេល​កន្លង​មក​គេ​មិន​ដែល​បានឃើញ​អ្នក​នាង​ធ្វើ​រឿង​បែប​នេះ​ឡើយ​។

អ្នក​នាង កា​ឆ​យ ទទួលស្គាល់​ថា មួយ​រយៈចុង​ក្រោយ​នេះ​ អ្នក​នាង​បាន​ងាក​មក​ចាប់​របរ​លក់​ហូល​ផាមួង​តាម​អន​ឡាញ​ប្រាកដ​មែន ដោយសារ​អាជីព​សិ​ល្បៈរបស់អ្នក​​នាង​បច្ចុប្បន្ន​ស្ទើរ​ដាច់​បាយ​ម្តង​ៗ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​នេះ​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង កា​ឆ​យ បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​ការងារ​សិ​ល្បៈរបស់​អ្នក​នាង​គឺ​នៅ​ទ្រឹង ពោល​មិន​មាន​សកម្មភាព​អ្វី​ធំដុំ​ឡើយ​។

អ្នក​នាង​បញ្ជាក់​ថា ដោយសារ​យើង​ជា​អ្នក​សិ​ល្បៈ ហេតុនេះ​មិន​អាច​ចេញ​សម្តែង​បាន​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​នេះ​បាន​ឡើយ​។

អ្នក​នាង​​បន្ត​ថា ដោយសារ​ពឹងផ្អែក​តែ​លើ​អាជីព​សិ​ល្បៈ​នោះ​ អ្នក​នាង​ស្ទើរ​ដាច់​បាយ ព្រោះរ​កអី​មិន​បាន ហើយ​មិនមែន​តែ​អ្នក​នាង​ម្នាក់​ទេ គឺ​មាន​អ្នក​សិ​ល្បៈជា​ច្រើន​ក៏​ជួប​បញ្ហា​ប្រឈម​នេះ​ដូច​គ្នា​ដែរ​។

ទោះ​យ៉ាងណា ដោយសារ​ការងារ​សិ​ល្បៈមិន​មាន​សកម្មភាព​អ្វី​នោះ​ អ្នក​នាង​ក៏​ងាក​មក​រក​ស៊ី​លក់​ហូល​ផាមួង​តាម​អន​ឡាញ​ជំនួស​វិញ​។

អ្នក​នាង កា​ឆ​យ បញ្ជាក់​ថា មុខរបរ​លក់​ហូល​ផាមួង​នេះ​មិនមែន​អ្នក​នាង​បើកហាង​ខ្លួនឯង​ឡើយ ពោល​គឺ​អ្នក​នាង​គ្រាន់​ជួយ​លក់​បងស្រី​របស់​អ្នក​នាង​ប៉ុណ្ណោះ​។

​អ្នក​នាង​បញ្ជាក់​ថា គាត់​(​បងស្រី​របស់​នាង​) ដូច​បង្រៀន​អោយអ្នក​​នាង​ចេះ​រក​ស៊ី​អ​ញ្ចឹ​ង​ដែរ បើ​លក់ដាច់​ចំណេញ​យើង​យក​។

អ្នក​នាង​​បន្ត​ថា មុខរបរ​នេះ​ ប្រសិនបើ​​អ្នក​នាង​មាន​កម្លាំង​នៅ​ក្នុង​ការ​ឈរ​ live​ លក់​នោះ គឺ​មួយ​ថ្ងៃ​អាច​ដាច់​២​ទៅ​៣​ឈុត​ដែរ ប៉ុន្តែ​​អ្នក​នាង​ហាក់​មិនសូវ​បាន​តស៊ូ​ឈរ​លក់​បាន​យូរ​ឡើយ ព្រោះ​មាន​បញ្ហា​ចង្កេះ​។

ទោះជា​យ៉ាងណា បើ​តាម​អ្នក​នាង កា​ឆ​យ ការ​លក់​ហូល​ផាមួង​នេះ អ្នក​នាង​ក៏​មានការ​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​វា​ទាមទារ​នូវ​ការ​ប្រើ​ដើមទុន​ច្រើន ហេតុនេះ​​អ្នក​នាង​មិន​ទាន់​មាន​លទ្ធភាព​នៅឡើយ​។

អ្នក​នាង​​​បន្ត​ថា កន្លង​មក​ក្រោយ​ទំនេរ​ពី​ការងារ​សិ​ល្បៈ ​អ្នក​នាង​ក៍បាន​ឆ្លៀត​ជួយ​លក់​បងស្រី​របស់​អ្នក​​នាង​ដែរ ព្រោះ​ជា​មុខរបរ​ផ្សេង​មួយទៀត​ដែរ អ្នក​​នាង​ចូល​ចិត្ត​ក្រៅពី​សិ​ល្បៈ​។

ទោះ​យ៉ាងណា​ អ្នក​នាង កា​ឆ​យ រំពឹង​ថា ការ​ឆ្លង​រីក​រាល​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឆាប់​បាន​ថមថយ ផុតរលត់​ពី​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​អោយ​អ្នក​នាង និង​អ្នក​សិ​ល្បៈ​ចាស់​ៗ​ជា​ច្រើន​ទៀត​មានការ​ងារ​ធ្វើ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ