ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុនីនាថ មាន​គំរោង​រៀប​ការនឹង​គូស្នេហ៍​នៅ​អូស្ត្រាលី​​ត្រូវ​ពន្យា​ពេល ព្រោះ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រគត់ស្រគំ នី មុនីនាថ ធ្លាប់​បាន​បង្ហើប​ថា ជីវិត​នៅ​លីវ​នាង​មិនយូរ​ទៀត​ទេ គឺ​នាង​អាច​នឹង​រៀប​ការ ប្រសិនបើ​ពេលវេលា​មក​ដល់ ។ នាង​បាន​រក​ឃើញ​គូគាប់​ទ្រនាប់​ចិត្តជា​ថ្មី​ដែល​នោះ គឺ​បុរស​មក​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រគត់ស្រគំ នី មុនីនាថ ធ្លាប់​បាន​បង្ហើប​ថា ជីវិត​នៅ​លីវ​នាង​មិនយូរ​ទៀត​ទេ គឺ​នាង​អាច​នឹង​រៀប​ការ ប្រសិនបើ​ពេលវេលា​មក​ដល់ ។ នាង​បាន​រក​ឃើញ​គូគាប់​ទ្រនាប់​ចិត្តជា​ថ្មី​ដែល​នោះ គឺ​បុរស​មក​ពី​ដែន​កោះ​អូស្ត្រាលី​។ នាង​ថា អាច​នឹង​រៀប​ការ ប៉ុន្តែ​ហាក់​ជាប់​គាំង ខណៈ​មាន​ហេតុផល​ថា ព្រោះតែ​មេរោគ​កូ​វី​ដ​។

នី មុនីនាថ​បាន​លើក​ហេតុផល​ថា នាង​នឹង​ចូល​រោងការ បន្ទាប់​ពី​ប្អូនស្រី​របស់​ខ្លួន​សំពះ​ផ្ទឹម​រួច​ហើយ​។ រីឯ​ប្អូនស្រី​របស់ មុនីនាថ ក៏​បាន​រៀប​ការ​តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅឡើយ​តែ​រូប​នាង​នៅ​មិន​ទាន់​ធ្វើ​តាម​ការ​លើក​ឡើង​។ ឯ​ជីវិត​គូស្នេហ៍​របស់​នាង​ឃើញ​ថា ហាក់​មានការ​លាក់បាំង​ដូច​ជា​មិនសូវ​ឃើញ​បង្ហាញ​គេឯង​អោយ​បានឃើញ ខុស​ពី​គូស្នេហ៍​មួយ​ចំនួន​ទៀត​។

ខ្លះ​ថា នី មុនីនាថ ហាក់ដូចជា​មិន​ចង់អោយ​គេ​ឃើញ​មុខ​អនាគត​ស្វាមី​ម៉េច​មិនដឹង​ទេ​។ ទើប​ដូច​កម្រ​ឃើញ​នាង​បង្ហោះ​រូបភាព អោយ​គេឯង​បានឃើញ​ជា​សាធារណៈ​។ ឯការ​សួរនាំ​ម្តង​ៗ ដូច​ជា​ស្ទើរ​និយាយ ឬ​មិន​ចង់​និយាយ ។ តារា​មុខ​ស្រទន់ នី មុនីនាថ បាន​ស្រ​វ៉ា​មក​សម្តែង​ឡើង​វិញ ក្រោយ​ពេល លាក់​មុខ​មួយ​រយៈ ដោយ​នាង​ប៊ិះ​ទុក​ឱកាស​ជា​តួឯក​អោយ​តារា​ថ្មី​ស្រ​វ៉ា​ក្រសោប​យក​វិញ។

នាង​បាន​គ្រង​នូវ​ឈុត​ឆាក​រឿង​ថ្មី​ៗ​ជា​ប្រភេទ​រឿង​ភាគ ដែល​មាននៅ​លើ​កញ្ចក់​ទូរទស្សន៍ ពិសេស របស់​ទូរទស្សន៍​ហង្ស​មាស​ច្រើន​ជាងគេ​។ មុនីនាថ បាន​ងាក​មក​ចាប់​យក​ការងារ​លក់ ផលិតផល​តាម​អន​ឡាញ​។ រីឯ​រឿង​រៀប​ការ និង​ចេញ​ទៅ​រស់នៅ អូស្ត្រាលី អាច​នៅ​មួយ​រយៈ ហើយ​បក​មក​ចាប់​មុខរបរ​ក្នុងស្រុក​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ