ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដាក់គុក​មួយជីវិត និង​ពិន័យ ៨០​លាន​រៀល ដោយសារ​ជួញ​គ្រឿងញៀ.ន​ជាង ៣​គីឡូក្រាម​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ដាក់គុក​មួយជីវិត និង​បង់ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន ៨០​លាន​រៀល ពីបទ​.​រក្សាទុក…

រាជធានី​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ដាក់គុក​មួយជីវិត និង​បង់ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន ៨០​លាន​រៀល ពីបទ​.​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាង​៣ គីឡូក្រាម​។ ឈ្មួញ​ជួញដូរ​គ្រឿងញៀន​នោះ មានឈ្មោះ សឿន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​។

​សាលក្រម បានប្រកាស​ធ្វើ​ឡើងជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២០ និង ៤៥​នាទី កម្លាំង​សមត្ថកិច្ច​ជំនាញ (​ក​៨) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ កុសល នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សឿង មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​បណ្តោយ​ផ្លូវ​បេតុង ក្បែរ​រង្វង់ មូល​នាង​មច្ឆា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ប្រទេស​ឡាវ មក​កម្ពុជា​)​។​

​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សឿន ពិសិដ្ឋ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន ប្រមាណ​ជាង ៣​គីឡូក្រាម នាំចូល​មកពី​ប្រទេស​ឡាវ​នោះ បម្រុង​យកទៅលក់​ឲ្យ​ឈ្មួញ​បន្តទៀត ជាក់ស្តែង​ដកហូត​វត្ថុតាង​គ្រឿងញៀន សរុប ៣១១១.០៧ ក្រាម ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣១១០ ក្រាម អ៉ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ១.០៧​ក្រាម ជ​ញី​ង​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង​។ ពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន ក៏បាន​បញ្ជាក់​ផងដែរ​ថា ការចាប់ខ្លួន​ជនសង្ស័យ គឺធ្វើឡើង​តាម សេចក្តីរាយការណ៍​មួយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ បានដឹង​ច្បាស់លាស់​ពីមុខ​សញ្ញា ដែល​នាំ​ថ្នាំញៀន​ជាង ៣ គីឡូក្រាម ឆ្លងកាត់​ពី​ឡាវ ចូលមក​កាន់​រាជធានី​ភ្នំពេញ ទើប​ត្រូវបាន​ស្ទាក់ចាប់ នៅក្បែរ​រង្វង់​មូល​នាង​ទេព​មច្ឆា ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ​នោះ​៕ ឃឹម ប៊ុន​ណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ