ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ន្ធ​ទីតាំង​ហាង​«​គោលដៅ​ចាស់​»ក្នុង​ក្រុង​តា​ខ្មៅ ល្មើស​នឹងបម្រាម

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ព័ត៌មាន​បឋម បានអោយ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត…

ខេត្តកណ្តាល ៖ ព័ត៌មាន​បឋម បានអោយ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បញ្ជា​កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ក្រុង​តា​ខ្មៅ រួម​ទាំង​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ បាន​ចេញ​ប្រតិបត្តិការ​ឡោម​ព័ន្ធ​ទីតាំង​ហាង​បើក​លក់​គ្រឿង​ស្រវឹង ផឹកស៊ី យីហោ គោលដៅ​ចាស់ ដែល​បំពាន​ទៅ​នឹង​វិធាន​រដ្ឋបាល ។

ហាង គោលដៅ​ចាស់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​-​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​លួច​បើក​ឲ្យ​ភ្ញៀវ​ចូល​ផឹកស៊ី បំពាន​ទៅ​នឹង​វិធាន​រដ្ឋបាល ស្រប​ពេល​ដែល​សមត្ថកិច្ច អាជ្ញាធរ ក្រុម​គ្រូពេទ្យ មន្ត្រី​សុខាភិបាល​កំពុង​រឹត​បន្តឹង ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ចំណែក អ្នក​ដែល​ពាក់ព័ន្ធ​ល្មើស​វិធានការ​រដ្ឋបាល​នេះ មិន​អនុញ្ញាត​ឲ្យ​ចេញពី​ក្នុង​ហាង​នោះ​ទេ គឺ​ឲ្យ​មន្ត្រី​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យក​សំណាក​ធ្វើតេស្ត​រហ័ស រក​មេរោគ​កូ​វី​ដ​-១៩ ម្តងម្នាក់​ៗ រួច​ទើប​ចាត់ការ​បន្ត​តាម​នីតិវិធី ដើម្បី​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ