ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រកួត​ប្រដាល់​ថ្ងៃ​សៅរ៍​នៅ​PNN​សល់​តែ​មួយ​ប្រភេទ​ទម្ងន់​ទៀត​ប៉ុណ្ណោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៥៤,៥៧,៦០​និង​៦៣,៥​គីឡូក្រាម​របស់​ស្ថានីយទូរទស្សន៍​PNN នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នោះ ពេល​នេះ​នៅ​សល់​តែ​មួយ​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៥៤,៥៧,៦០​និង​៦៣,៥​គីឡូក្រាម​របស់​ស្ថានីយទូរទស្សន៍​PNN នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នោះ ពេល​នេះ​នៅ​សល់​តែ​មួយ​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ​គឺ​ទម្ងន់​៦០​គីឡូក្រាម​ដែល​មាន​កីឡា​កម្ពុជា​៤​រូប​ស្ថិត​នៅ​ក្នុង​ពូ​ល​A និង​កីឡាករ​ថៃ​៤​រូប​ស្ថិត​នៅ​ក្នុង​ពូ​ល​B​ដែល​ត្រូវ​ប្រកួត​គ្នា​ក្នុង​លក្ខណៈ​សន្សំ​ពិន្ទុ ។

សមាសភាព​កីឡាករ​កម្ពុជា​មាន​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​ភូមិ​គាប ខេត្តបន្ទាយមានជ័យ កីឡាករ​សេក គឹ​ម​ផៃ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប កីឡាករ​ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​ប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ និង​កីឡាករ​សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ។ ចំណែក​កីឡាករ​ថៃ​មាន​កីឡាករ Kong Prachin Sitsjolay កីឡាករ​Jeckson Dangyim កីឡាករ​Yodankrob Sitbun Tem និង​កីឡាករ​Masung Soroon Arun ។

 ប៉ុន្តែ​ឥឡូវនេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អិន វ៉ា​ន់​ដា មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ថា  សមាសភាព​កីឡាករ​បរទេស​មានការ​ប្រែប្រួល​វិញ​ហើយ ដោយ​គេ​បាន​ដាក់​កីឡាករ​ថៃ​២​រូប និង​ឡាវ​២​រូប តែ​លោក​មិនដឹង​ថា កីឡាករ​ថៃ និង​ឡាវ​ទាំង​៤​រូប​នោះ​មានឈ្មោះ​អ្វី​នោះ​ទេ ព្រោះ​គេ​បាន​ដូរ​ត្រឡប់ត្រឡិន​អស់ហើយ ។

ការ​ប្រកួត​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១៩ ធ្នូ មក​ម្ល៉េះ ដែល​ក្នុង​១​ពេល​មាន​២​ប្រកួត សរុប​ទាំងអស់​១២​ប្រកួត និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦ ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​PNN​ខាងកើត​ស្ពាន​ព្រែក​ព្នៅ វេលា​ម៉ោង​២​ដល់​ម៉ោង​៤​រសៀល ដោយ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី និង​មាន​កន្លែង​អង្គុយ​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ទៀត​ផង ៕