ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អន្តរាគមន៍​ខេត្តកោះកុង ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​ប្រចាំ

2 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោក​ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ចាត់​កម្លាំង​អន្តរាគមន៍​ពិសេស សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកស្រែ​អំបិល ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​ប្រចាំ ទប់ស្កាត់​បទល្មើស​នានា…

ខេត្តកោះកុង ៖ លោក​ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ចាត់​កម្លាំង​អន្តរាគមន៍​ពិសេស សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកស្រែ​អំបិល ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​ប្រចាំ ទប់ស្កាត់​បទល្មើស​នានា ។

កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​ប្រចាំ ស្ថិត​នៅ​ភូមិ​អូ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល និង​រួម​មាន ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌល​សីមា អនុវត្ត​តាម​សេចក្តីសម្រេច​លេខ ០៧៤/២១ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកោះកុង ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្តកោះកុង ចំនួន​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩
កក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ក្នុង​សហគមន៍ ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា (Delta) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ