ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ឈប់ មើល ស្តាប់ និយាយ»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានទង្វើគួរឱ្យកត់សម្គាល់មួយនៃការចិញ្ចឹមបីបាច់ថែរក្សាកូនក្នុងស្ថានភាពលំបាក ។ ម្តាយម្នាក់ទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងអស្ចារ្យពីកូនស្រីអាយុ ៤ ឆ្នាំរបស់នាងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដល់ពេលចូលគេងហើយ…

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានទង្វើគួរឱ្យកត់សម្គាល់មួយនៃការចិញ្ចឹមបីបាច់ថែរក្សាកូនក្នុងស្ថានភាពលំបាក ។ ម្តាយម្នាក់ទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងអស្ចារ្យពីកូនស្រីអាយុ ៤ ឆ្នាំរបស់នាងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដល់ពេលចូលគេងហើយ តែកូនស្រីអាយុ ៤ ឆ្នាំមើលទៅនៅចង់លេងខ្លាំង ។ ម្តាយរបស់នាងនិយាយដោយស្ងប់ស្ងៀមថា «កូន … ឈប់ !» មានការផ្អាកយូររវាងពាក្យទាំងពីរម៉ាត់នេះ ដែលផ្តល់ពេលឱ្យកូនស្រីនោះធ្វើការកត់សម្គាល់ ។

«មើលមកម៉ាក់» ហើយ «ឥឡូវ ស្តាប់» «ម៉ាក់ចង់ឱ្យកូនចូលទៅក្នុងបន្ទប់ ពាក់អាវគេងយប់ បន្ទាប់មកយកសៀវភៅអាន» ការណែនាំតែបីប៉ុណ្ណោះ ។

– ម្តាយក៏សួរកូន ៖ «កូនស្រី តើម៉ាក់ទើបតែនិយាយពីអ្វី ?»

– កូនស្រី ៖ «កូនត្រូវទៅបន្ទប់ខ្ញុំ ស្លៀកពាក់ខោអាវគេងយប់ និងអានសៀវភៅរបស់ខ្ញុំ»

– ម្តាយ ៖ «អស្ចារ្យ ! កូន​ចូល​ទៅចឹង»

ម្តាយម្នាក់នេះបានប្រើវិធីសាស្រ្ត «ឈប់ មើល ស្តាប់ និងនិយាយ»  ដើម្បីឱ្យកូនស្រីគាត់ធ្វើតាម។ ការប្រើប្រាស់ភាសាសាមញ្ញ និងច្បាស់លាស់របស់គាត់ គឺគួរឱ្យកោតសរសើរ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយរបស់រូបមន្តជោគជ័យនៃបច្ចេកទេសនេះប៉ុណ្ណោះ ។

ភាសា កាយវិការ ការលើកដាក់សំឡេង និងការទាក់ទងភ្នែកសុទ្ធតែជាកត្តាសំខាន់ ។ ម្តាយម្នាក់នេះធ្វើដោយភាពជឿជាក់ ដូច្នេះវាមិនគួរឱ្យឆ្ងល់ទេ ដែលកូនស្រីរបស់គាត់ធ្វើតាម ។ ប្រសិនបើអ្នកតស៊ូដើម្បីឱ្យកូនរបស់អ្នកធ្វើតាមអ្វីដែលអ្នកចង់បាន សូមចាប់អារម្មណ៍លើភាសា កាយវិការ និងសំឡេងរបស់អ្នកដែលនិយាយទៅកាន់កូនរបស់អ្នក ។ អ្វីដែលអ្នកនិយាយ និងរបៀបដែលអ្នកនិយាយនឹងធ្វើឱ្យមានភាពខុសគ្នាខ្លាំងណាស់ ។

ប្រសិនបើអ្នកចង់និយាយដោយមានជំនឿចិត្ត និងមានថាមពល វិធីដូចខាងក្រោមអាចជួយលោកអ្នកបាន ៖

សំឡេងថេរ ៖ ឪពុកម្តាយដែលមានជំនឿចិត្ត និងនិយាយជាមួយសំឡេងស្មើ ប៉ុន្តែរួសរាយរាក់ទាក់ ។ ម្តាយម្នាក់នេះប្រើសំឡេងរឹងមាំ នៅពេលនាងនិយាយ ។ គាត់បានផ្អាកការនិយាយបន្តិចបន្តួចរវាងប្រយោគនីមួយៗ ដើម្បីអនុញ្ញាតកូនយល់ និងចាប់ពាក្យសម្តីគាត់បាន ។

ក្បាល ៖ ក្បាលរបស់អ្នកនៅនឹងដដែលនៅពេលអ្នកនិយាយ ។ ក្បាលនៅតែបង្ហាញពីភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងសិទ្ធិអំណាច ។ ម្តាយម្នាក់នេះក៏បានញញឹមនៅពេលនាងនិយាយដែរ ដែលវាជួយរក្សាអារម្មណ៍សុខស្រួល និងភាពស្និទ្ធស្នាល ។

រាងកាយរឹងមាំ ៖ រាងកាយរបស់អ្នកដើរស្របនឹងក្បាល ។ ឥរិយាបថដែលមានលំនឹង គឺល្អប្រសើរជាងរាងកាយដែលពត់ពេន ឬផ្អៀងទៅមុខទៅក្រោយ ដើម្បីឱ្យកូនដឹងថា អ្នករំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការ ។

បាតដៃចុះក្រោម ៖ បាតដៃរបស់អ្នកគួរតែដាក់ចុះក្រោម ព្រោះនេះបង្ហាញពីភាពស្ងប់ស្ងាត់ និងសិទ្ធិអំណាច ។

មើលទៅឆ្ងាយ ៖ ក្នុងឧទាហរណ៍នេះ ម្តាយចាប់ផ្តើមទំនាក់ទំនងកែវភ្នែកដោយនិយាយទៅកាន់កូនស្រីរបស់នាងថា «មើលមកម៉ាក់» ។ គាត់ប្រាកដថា កូនស្រីរបស់គាត់ឮអ្វីដែលគាត់និយាយ ។ ប៉ុន្តែគាត់ក៏បានចោលក្រសែភ្នែករបស់គាត់ទៅឆ្ងាយវិញ នៅពេលដែលគាត់ដឹងថា កូនរបស់គាត់បានឮ ដែលវាប្រសើរជាងនៅសំឡឹងមុខកូន ដែលអាចនាំឱ្យមានការឈ្លោះប្រកែកគ្នា ។

បច្ចេកទេសគ្រប់គ្រងដោយជំនឿចិត្តរបស់ម្តាយម្នាក់នេះមិនមែនជារឿងចៃដន្យនោះទេ ។ គាត់បានអនុវត្តវិធីនេះជាញឹកញាប់នៅក្នុងស្ថានភាពស្ត្រេសទាប ដើម្បីងាយស្រួលប្រើក្នុងកាលៈទេសៈលំបាក ទោះបីគាត់អស់កម្លាំងក៏ដោយ ។

អ្នកកីឡាដឹងថា ពួកគេនឹងត្រលប់ទៅកម្រិតជំនាញទាបបំផុតរបស់ពួកគេនៅពេលពួកគេអស់កម្លាំង ដូច្នេះពួកគេបន្តអនុវត្តជំនាញរបស់ពួកគេជានិច្ច ដើម្បីឱ្យវាក្លាយជាស្វ័យប្រវត្តិ ។ នោះគឺជាការពិតនៅក្នុងការចិញ្ចឹមកូន និងទំនាក់ទំនងដូចដែលវាមាននៅក្នុងវិស័យកីឡា ។ តាមរយៈការអនុវត្តជំនាញថ្មីក្នុងស្ថានភាពស្ត្រេសទាប អ្នកអាចរក្សាប្រសិទ្ធភាព និងទំនាក់ទំនងរបស់អ្នកជាមួយកូនៗរបស់អ្នកនៅពេលអ្នកអស់កម្លាំង ឬស្ថិតក្នុងកាលៈទេសៈដែលមិនបានរំពឹងទុក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៨/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។