ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់ វិបុល និង​ភិន សុទី ទទួលលទ្ធផល​ផ្ទុយ​គ្នា​ពេល​ជួប​កីឡាករ​ថៃ​នៅ​លើ​រេញ​ស៊ី​ធី​អិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​សង​ឃុំ ប្រាក់​ឌូ​ឆៃ ចំណែក ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ប្ល័​ង្គ​ថង សរ​.​ឆា​បូ​សាយ ទាំង​មិន​អស់ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ

រាជធានី​ភ្នំពេញ ៖ រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​សង​ឃុំ ប្រាក់​ឌូ​ឆៃ ចំណែក ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ប្ល័​ង្គ​ថង សរ​.​ឆា​បូ​សាយ ទាំង​មិន​អស់ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២ មក​រា កន្លង​មកនេះ ។

ការ​ប្រកួត​រវាង រស់ វិបុល និង​សង​ឃុំ ប្រាក់​ឌូ​ឆៃ មានការ​ចាប់អារម្មណ៍​ជាងគេ ដោយសារ​កីឡាករ​ទាំង​២​បើក​ការ​វាយ​សម្រុក​ដាក់​គ្នា​យ៉ាង​សាហាវ តាំងពី​ទឹក​ទី​១​ម្ល៉េះ ។ រស់ វិបុល ទោះបី​គេ​មាន​ប្រៀប​ខាង​កម្ពស់​ក៏​ពិតមែនតែ​ត្រូវ​កីឡាករ​ថៃ​វាយ​ឡើង​ចង់​ទ្រម​ខ្លួន ដោយ​ម៉ាត់​ចូល​មុខ​ពេញ​ៗ និង​បុក​ចូល​ពោះ​ទឹកជា​ច្រើន​ជង្គង់​ទៀត​ផង ។ គ្រាន់តែ​ចូល​ដល់​ទឹក​ទី​២​ភា្ល​ម រស់ វិបុល បាន​សម្រុកចូល​កៀក​វាយ​ម៉ាត់​សំដៅ​មុខ និង​ប្រើ​ជើង​ទាត់​ដូច​ព្យុះ​បង្ខំ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​ដកថយ​អែប​ខ្សែ​រេញ​ជាប់​រហូត និង​មានឱកាស​វាយបក​សង​វិញ​បាន​ម្ដងម្កាល​វិញ​ប៉ុណ្ណោះ ។

នៅ​ទឹក​ទី​៣ កីឡាករ​ទាំង​២​មានឱកាស​វាយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​បញ្ចេញ​ស្នៀត​ពិសេស​ៗ​ដើម្បី​ផ្ដួល​គ្នា​ទៀត​ផង ប៉ុន្តែ​កីឡាករ​ថៃ​ហាក់​ចាញ់​ប្រៀប​កម្លាំង​បន្តិច ជា​ហេតុ​ធ្វើ​ឱ្យ​រស់ វិបុល​មានឱកាស​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​ជាង ។ ចូល​ដល់​ទឹក​ទី​៤ និង​ទី​៥​រស់ វិបុល កាន់តែ​បង្កើន​ការ​វាយលុក​យ៉ាង​សាហាវ​លើស​ដើម ប៉ុន្តែ​មិន​អាច​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​បាន​ឡើយ ទើប​លទ្ធផល​ចុង​ក្រោយ​គេ​បាន​ត្រឹមតែ​យកឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ  ។

ចំណែក ភិន សុទី វិញ ត្រូវ​កីឡាករ​ថៃ​ជា​គូប្រកួត​វាយ​ស្ទើរតែ​មិន​អាច​តដៃ​រួច​តាំងពី​នៅ​ក្នុង​ទឹក​ទី​១​មក​ម្ល៉េះ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​ចិត្តសឿង​គ្រាន់បើ គេ​នៅ​តស៊ូ​ប្រកួត​លុះដល់​ទឹក​ចុង​ក្រោយ​ហើយ​បាន​ចាញ់​ត្រឹម​ពិន្ទុ ។

រីឯ​លទ្ធផល​គូ​ផ្សេង​ទៀត កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​សោម ច​ន្ថា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ក៏​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ទេស ឧត្ដម មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ដែរ ៕