ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង​ស្រេង បញ្ជា​ឱ្យ​សង្កាត់​ទាំង​១០៥ ណែនាំ​ពលរដ្ឋ​កុំឱ្យ​ឆ្វេ​ច​ឆ្វាច​ល្មើស​បំរាម​គោចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញបាន​ដាក់​បទបញ្ជា​ទៅ​

រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញបាន​ដាក់​បទបញ្ជា​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំ​១៤​ឱ្យ​សង្កាត់​ទាំង​១០៥ ពិសេស​ចៅសង្កាត់​តែ​ម្តង ត្រូវ​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ដើរហើរ ល្មើស​និង​បំរាម​គោចរ​និង​បងប្អូន​ប្រជាពលរដ្ឋ នាំ​កូនចៅ​ដែល​ជា​កុមារ​និង​យុវវ័យ​អាយុ​១២​ទៅ​១៧​ឆ្នាំទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា​និង​ត្រូវ​ណែនាំ​ឱ្យ​។

ការ​ដាក់​បទ​បញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៣ សីហា​ ២០២១​នេះ ដើម្បី​ឱ្យ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំង​១០៥ អនុវត្ត​ការងារ​ទាំង​២​នេះ​ឱ្យ​បាន​ម៉ត់ចត់ និង​ម៉ឺងម៉ាត់ ឈាន​ទៅ​រក​ការ​ផ្តាច់​បាន​នូវ​ឬ​ស​គល់​ជម្ងឺ​កូ​វី​ដ​-១៩ ពិសេស​វីរុស​​បំ​​ប្លែង​​ថ្មី​ដែល​តា (DELTA) ឱ្យ​បាន​ជោគជ័យ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កាលពី​រាត្រី​ថ្ងៃ​ទី​៣ សីហា​ ឆ្នាំ​២០២១​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំង​១០៥ ពិសេស​ចៅសង្កាត់ ត្រូវ​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចុះ​ឱ្យ​ដល់​មូលដ្ឋាន ដើម្បី​ណែនាំ​ឱ្ស​ង្កា​ត់​ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កុំ​ដើរហើរ​ល្មើស​និង​បំរាម​គោចរ ម៉ោងវេលា​​៩​យប់​ដល់​ម៉ោង​៣​ភ្លឺ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង២៣​និង​៥៩​នាទី​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។ ​បន្ថែម​ពី​នេះ ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំ​កូនចៅ​ដែល​ជា​កុមារ​និង​យុវវ័យ​អាយុ​១២​ទៅ​១៧​ឆ្នាំទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា​នៅ​តាម​ទីតាំង​ដែល​បាន​រៀបចំ​រួច ។

ចាប់ពី​ពេល​នេះ​តទៅ​គ្មាន​មានការ​អប់រំ​ទៀត​ទេ គឺ​ត្រូវ​តែ​ផាកពិន័យ​និង​អនុវត្ត​ទោសទណ្ឌ មិន​មានការ​លើកលែង​ឡើយ​។
នៅ​យប់​ថ្ងៃ​ទី​០៣ សីហា​នេះ គេ​បានឃើញ​សង្កាត់​មួយ​ចំនួន​បាន​អនុវត្ត​ការងារ​នេះ​យ៉ាង​ម៉ឺងម៉ាត់ ។ ជាក់ស្តែង​គ្រប់​សង្កាត់​ខណ្ឌ​បាន​ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​រួម​គ្នា​ឈាន​ទៅ​ផ្តាច់​ឬ​ស​គល់​ជម្ងឺ​កូ​វី​ដ​-១៩ ពិសេស​វីរុស​​​បំប្លែង​​ថ្មី​ដែល​តា (DELTA) ឱ្យ​បាន​។

សូម​បញ្ជាក់​ថា អ្នក​ល្មើស​នឹង​បម្រាម​នេះ​នឹង​ត្រូវ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​សម្រាប់​ម៉ូតូ​១​គ្រឿង​ត្រូវ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល ចំណែកឯ​រថយន្ត​ត្រូវ​ផាកពិន័យ​ចំនួន​១លាន​រៀល ហើយ​បើ​ធ្ងន់ធ្ងរ​នឹង​មានទោស​ទណ្ឌ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ