ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លង់​ទឹក​ស្លាប់​​​​នៅ​ចំណុច​ព្រែក​ក្រពើ​ស្គម​​ព្រំ​ប្រទល់​ខេត្ត

15 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ៖ ​បុរស​ម្នាក់​​បាន​លង់​ទឹក​ស្លាប់​​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​​យប់​ថ្ងៃទី​​​៧​ មីនា នៅចំណុច​​​ព្រែក​​ក្រពើស្គម ស្ថិត​ក្នុង​ព្រំ​ប្រទល់​ជាប់់គ្នា​ពីរ​ខេត្ត​ គឺខេត្ត​​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ធំ​ ខណៈដែល​បុរស​រូបនេះ​​ចេញ​​ទៅ​ដាក់​លប​នៅ​ចំណុច​​នោះ ។ បុរស​រង​​គ្រោះ​​​មាន​ឈ្មោះ​​នោ ស៊ីម អាយុ​២៤ឆ្នាំ ​នៅភូមិ​​ផាក់​សណ្តាយ ប៉ុន្តែ​បាន​​មក​ស្នាក់​នៅ​ភូមិ​ពាម​ខ្នង​ ឃុំ​ផ្លូវ​​ទូក ស្រុក​កំពង់​លែង ​ដើម្បី​ប្រកប​របរ​ដាក់​លប ។

តាមប្រភពពី​លោក​បាល់ ជឿន អធិការ​​ស្រុក​កំពង់​លែង​​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​បាន​មក​​ស្នាក់​នៅ​​ក្នុង​ភូមិ​ពាម​ខ្នង​​នេះ ជាមួយ​អ្នក​ប្រកបរបរ​​ដូចគ្នា​ ។ នៅ​ថ្ងៃកើត​ហេតុ​វេលា​​ម៉ោង​​​​ជាង​៨​ទៅ​ហើយ​​គេ​មិនឃើញ​​​​ជនរងគ្រោះ​​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​​ប្រកបរបរ​​ដូចគ្នា​​​ក៏នាំគ្នា​​ទៅតាម​រក​មើល​ ព្រោះ​ជាទម្លាប់​ការ​ចេញទៅ​ដាក់​លបនៅ​ម៉ោង​ត្រឹម​៦​​ល្ងាច​គឺ​ត្រឡប់​​មក​វិញ​​ ប៉ុន្តែ​​រហូត​ដល់​ម៉ោងជាង​​៨​​យប់​ទៅ​ហើយ មិនឃើញ​​​​​វិល​ត្រឡប់​​មក​​ទៀត​ទើបពួកគេ​នាំ​គ្នា​​តាម​រក​ ហើយ​បាន​ប្រទះឃើញ​​ជន​រងគ្រោះ​​​​លង់​ទឹក​ស្លាប់​​នៅក្បែរ​ទូក​ដែល​ចេញទៅ​​ដាក់​លប​នោះ​ ។

លោក​បន្ត​ថា តាម​ការ​ធ្វើ​កោសល្យ​​វិច័យ​​ជនរងគ្រោះ​​គឺ​បាន​ខ្យល់គរ​ហើយ​ដួល​​ធ្លាក់​ចេញ​ពីទូក​​ចូល​ទៅក្នុងទឹក​បណ្តាល​ឱ្យ​លង់​ស្លាប់​ ។ ក្រោយ​​​ពិនិត្យ​រួច​ ប៉ូលិស​បាន​​ប្រគល់​សព​ជនរង​គ្រោះឱ្យ​​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាមប្រពៃណី​៕