ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​បំប្លែង​ថ្មី ដែល​តា លើ​អ្នក​ភូមិ​ជា​ច្រើន និង​បុគ្គលិក​សុខាភិបាល​នៅ​សៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ដ្ឋបាល​ខេត្ត បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី ដែល​តា (Delta) លើ អ្នក​ភូមិ​ជា​ច្រើន​នាក់ រួម​ទាំង​បុគ្គលិក​សុខាភិបាល​ម្នាក់​ផង​ដែរ​។ អ្នក​ភូមិ​នៅ​ខេត្តសៀមរាប ដែល​រក​ឃើញ​ឆ្លង​កូ​វី​ដ ដែល​តា (Delta) នោះ គឺ​មាននៅ

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី ដែល​តា (Delta) លើ អ្នក​ភូមិ​ជា​ច្រើន​នាក់ រួម​ទាំង​បុគ្គលិក​សុខាភិបាល​ម្នាក់​ផង​ដែរ​។ អ្នក​ភូមិ​នៅ​ខេត្តសៀមរាប ដែល​រក​ឃើញ​ឆ្លង​កូ​វី​ដ ដែល​តា (Delta) នោះ គឺ​មាននៅ​ឃុំ​អូរ​សោម ស្រុក​អង្គរជុំ​ចំនួន​២​នាក់​, នៅ​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ចំនួន​០៣​នាក់​, នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ចំនួន​០៣​នាក់​, នៅ​សង្កាត់​ទឹក​វិល ចំនួន​០១​នាក់​, នៅ​សង្កាត់​សាលា​កំរើក ចំនួន​០៥​នាក់ និង​នៅ​សង្កាត់​ស្វាយ​ដង្គំ ចំនួន​០៣​នាក់ ក្នុង​ក្រុង​សៀមរាប​។ ក្រៅពី​នេះ មាន​មន្ត្រី​សុខាភិបាល​០១​នាក់​ផង​ដែរ នៅ​ខេត្តសៀមរាប បាន​ឆ្លង​កូ​វី​ដ ដែល​តា បំប្លែង​ថ្មី​។

នា​ល្ងាច​ថ្ងៃ​០៣ ខែសីហា យោង​តាម​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​កូ​វី​ដ បំប្លែង​ខ្លួន ដែល​តា ថ្មី ចំនួន​៣៦​នាក់​។ ក្នុង​នោះ​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់ ខេត្តសៀមរាប ចំនួន​១៨​នាក់ ឧត្តរមានជ័យ ចំនួន​៩​នាក់ និង​ខេត្តកំពង់ធំ ចំនួន​៤​នាក់​។

ចំពោះ​ខេត្តសៀមរាប ដែល​ត្រូវ​បាន​រដ្ឋាភិបាល ដាក់​ជា​តំបន់​បិទ​ខ្ទប់​ជាមួយ​ខេត្ត​ទាំង​៧ ជាប់​ព្រំដែន​ថៃ នោះ មាន​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន បន្ទាយ​មាន​ជ័យ ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​១៩ ប្រភេទ ដែល​តា (Delta)​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប មានការ​កើនឡើង​ករណី​ឆ្លង​រាលដាល​ជា​បន្ត បន្ទាប់​នៃ​មេរោគ​បំប្លែង​ថ្មី ប្រភេទ ដែល​តា (Delta) ពាក់ព័ន្ធ​នឹង​ពលរដ្ឋ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​នាក់ ហើយ​រដ្ឋបាល​ខេត្តសៀមរាប បាន​សម្រេច​បិទ​ខ្ទប់ ក្នុង​ភូម​សាស្ត្រ​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប ដោយ​កំណត់​ជា​តំបន់ លឿងទុំ មាន​ដូច​ជា ៖ សង្កាត់​ស្វាយ​ដង្គំ ,​សង្កាត់​សាលា​កំរើក , សង្កាត់​ស្ល​ក្រាម និង​សង្កាត់​គោក​ចក ព្រមទាំង​ឃុំ​ចំនួន​៣ ក្នុងស្រុក​សូទ្រនិគម ក្នុង​នោះ​ឃុំ​កំពង់​ឃ្លាំង កំណត់​ជា​តំបន់​ក្រហម និង​ឃុំ​ដាន​រុន​, ឃុំ​កៀន​សង្កែរ កំណត់​ជា​តំបន់​លឿងទុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ