ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម​ប៉ះពាល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

ងឺ​កង្វះ​គ្រាប់​ឈាមក្រហម (Anemia) ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បកស្រាយ​ឲ្យ​ដឹង​ថា គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុក​ស៊ី​សែន​សម្រាប់​ផ្គត់ផ្គង់ និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​របស់​មនុស្ស​។ វា​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង

រាជ​ជា​នី​ភ្នំពេញ ៖ ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម (Anemia) ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បកស្រាយ​ឲ្យ​ដឹង​ថា គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុក​ស៊ី​សែន​សម្រាប់​ផ្គត់ផ្គង់ និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​របស់​មនុស្ស​។ វា​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង ក្រោម​ឥទ្ធិពល​នៃ​ការ​រួម​ផ្សំ​របស់ អ័រម៉ូន និង​អង់​ហ្ស៊ី​ម​មួយ​ចំនួន ដែល​មាននៅ​ក្នុង​សរីរាង្គ​ផ្សេង​ៗ​។

លោក​វេជ្ជបណ្ឌិត កៅ សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា កង្វះ​គ្រាប់​ឈាមក្រហម គឺជា​មូលហេតុ​ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។

១) រោគ​សញ្ញា ៖
– ស្លេកស្លាំង​ខុស​ពី​ធម្មតា
– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍​វិលមុខ ធី​ង​ធោ​ង ឈឺក្បាល
– ហ៊ឹង​ត្រចៀក
– ស្រវាំងភ្នែក
– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង
– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា ។

២) មូលហេតុ ៖
ក​) ការ​បាត់បង់​គ្រាប់​ឈាមក្រហម​ដោយសារ ៖
– ការ​ហូរ​ឈាម​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។
– ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើ​អោយ​គ្រាប់​ឈាម​មិន​មានគុណ​ភាព និង​ងាយ​បែក​ខូច
– ការ​រលាក​ផ្សេង​ៗ ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួក​ផ្សិត
– ចំពោះ​ស្ត្រី អាច​បណ្តាល​មក​ពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើ​អោយ​មានការ​ធ្លាក់​ឈាមរដូវ​ច្រើន និង​យូរ​ខុស​ពី​ប្រក្រតី
– ស្ត្រី​មានគភ៌ ។

ខ​) ការ​ផលិត​គ្រាប់​ឈាមក្រហម​ថយ​ចុះ ៖
– ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាល​មក​ពីសារ​ជាតិពុល​មួយ​ចំនួន​ដូច​ជា​សំណ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេង​ៗ ការ​ប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជា​ពិសេស​ថ្នាំ​ផ្សះ ។
– កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ផ្សេង​ៗ​ដូច​ជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។
– ជំងឺ​ក្រពេញ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ដ Hypothyroïdi
– ជំងឺ​ខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីក​គ្រាប់​ឈាម
– ជំងឺមហារីក​ផ្សេង​ៗ​។

៣) ដំណោះស្រាយ ៖ លោក​អ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​រក​ពី​មូលហេតុ​នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម ឬ​ករណី​ខ្លះ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បឺត​ខួរឆ្អឹង​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​។

លោក​វេជ្ជបណ្ឌិត កៅ វ​ណ្ណា​រិ​ទ្ធ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ព្យាបាល​កង្វះ​គ្រាប់​ឈាមក្រហម​មិនមែន​គ្រាន់តែ​ជា​ការ​ដាក់​បញ្ចូល​ឈាម រឺ​អោយ​ថ្នាំ​ជាតិ​ដែក​នោះ​ទេ​។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​ព្យាបាល​ទៅ​តាម​ម​គ្គុ​ទេស​ព្យាបាល​ជាស​កល (Universal Guideline) ទើប​អាច​អោយ​អ្នកជំងឺ​ទទួល​បាន​នូវ​ការ​ជា​សះស្បើយ​បាន​។ «​រក​ឃើញ​ទាន់​ពេល ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ឆាប់​ជា​សះស្បើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ