ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​កែ​ច្នៃ​ក្រដាស​ប្រើប្រាស់​ក្នុង​ការិយាល័យ​ដំបូង​គេ

8 ឆ្នាំ មុន

ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ាស៊ីន​ព្រី​ន​ឈានមុខ​គេ​លើ​លោក​របស់​ជប៉ុន Epson បាន​ណែនាំ «PaperLab» ដែល​ជា​ប្រព័ន្ធ​បង្កើត​ក្រដាស​ក្នុង​ការិយាល័យ​ដំបូង​គេ​ក្នុង​លោក​ដែល​ធ្វើ​ឱ្យ​ក្រដាស ខូច​ៗ​ទៅ​ជា​ក្រដាស​ល្អ​ថ្មី​វិញ​ដោយ​មានដំណើ​រ

ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ាស៊ីន​ព្រី​ន​ឈានមុខ​គេ​លើ​លោក​របស់​ជប៉ុន Epson បាន​ណែនាំ «PaperLab» ដែល​ជា​ប្រព័ន្ធ​បង្កើត​ក្រដាស​ក្នុង​ការិយាល័យ​ដំបូង​គេ​ក្នុង​លោក​ដែល​ធ្វើ​ឱ្យ​ក្រដាស ខូច​ៗ​ទៅ​ជា​ក្រដាស​ល្អ​ថ្មី​វិញ​ដោយ​មានដំណើ​រការ​ច្រើន​ដំណាក់​ក្នុង​ប្រព័ន្ធ​ស្មុគស្មាញ​នេះ ។

ក្រុមហ៊ុន Epson Corporation បាន​បង្កើត​អ្វី​ដែល​ខ្លួន​មាន​ជំនឿ​ថា នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក ។ ប្រព័ន្ធ​បង្កើត​ក្រដាស​ឡើង​វិញ​ក្នុង​ការិយាល័យ​នេះ មាន​សមត្ថភាព​ពិសេស​ធ្វើ​ឱ្យ​ក្រដាស ខូច​ៗ​ទៅ​ជា​ថ្មី ដោយ​យក​ក្រដាស​ខូច​ចូល​ទៅ​កាន់​ប្រព័ន្ធ​បង្កើត​ឡើង​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​គ្មាន​ប្រើប្រាស់​ទឹក ឬ​វត្ថុ​ធាតុគីមី​ក្នុង​ដំណើ​ការ​នោះ​ទេ ។ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​យក​បច្ចេកវិទ្យា​សន្សំ​សំចៃ​នេះ​ចូល​ក្នុង​ផលិតកម្ម​ពាណិជ្ជកម្ម​ប្រទេស​ជប៉ុន​ឆ្នាំ​២០១៦​នេះ​ជាមួយនឹង​ការ​លក់​ក្នុង​តំបន់​មួយ​ចំនួន ខណៈ​កាលបរិច្ឆេទ​ច្បាស់លាស់​មិន​ទាន់​អះអាង​បញ្ជាក់​នៅឡើយ​ទេ ។

ការិយាល័យ​អាជីវកម្ម​រដ្ឋាភិបាល និង​ការិយាល័យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ដំឡើង «PaperLab» នឹង​បង្ក​ភាព​ងាយស្រួល​ដែល​វា​អាច​ផលិត​ក្រដាស​ថ្មី​គ្រប់​ទំហំ​កម្រាស់ និង​គ្រប់​ប្រភេទ​ទាំង​អស់ពី​ក្រដាស​ការិយាល័យ និង​ប័ណ្ណ​អាជីវកម្ម ។ ក្រដាស​មាន​ប្រភព​ចេញពី​ដើមឈើ ហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​ផលិត​ម៉ាស៊ីន​ព្រី​ន​បាន​ផ្តោត​យ៉ាង​ស៊ីជម្រៅ​លើ​ការ​ប្រើប្រាស់​ក្រដាស​ក្នុង​ការិយាល័យ​ដោយ​ផ្តល់​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ដំណើ​ការ​ផលិត​ក្រដាស​ប្រើប្រាស់​ឡើង​វិញ​ក្រដាស​ដែល​មាន​ស្រាប់​ក្នុង​ទម្រង់​ខូច ។ ប្រព័ន្ធ​ស្មុគស្មាញ​នៃ PaperLab រួម​មាន ៖ ដំណើរការ​កែ​ច្នៃ​ឡើង​វិញ​ផ្អែក​លើ​ការិយាល័យ​, ការ​បំផ្លាញ​យ៉ាង​សម្ងាត់​នៃ​ឯកសារ​, ការ​ផលិត​កម្រិត​ខ្ពស់​នៃ​ប្រភេទ​ក្រដាស​ផ្សេង​ៗ និង​ការ​ផលិត​ពណ៌​បៃតង​មាន​ន័យ​ថា​ការ​បង្កើត​ក្រដាស​ឡើង​វិញ​មិន​ជះ​ឥទ្ធិពល​ក្នុង​បរិយាកាស​ជុំវិញ​ទេ​៕