ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ក្រិន​អីុ​រ៉ា​ក់​អំពាវនាវ​សុំ​សិទ្ធិ​ស្មើភាព​នៅ​ក្នុង​សង្គម

8 ឆ្នាំ មុន

មនុស្ស​ក្រិន​ក្នុង​ប្រទេស​​អីុ​រ៉ា​ក់ ប្រមូលផ្តុំ​គ្នា​ក្នុង​ទិវា «​មនុស្ស​ក្រិន​ប្រចាំឆ្នាំ​» ដែល​រៀបចំ​ឡើង​ដើម្បី​ទ្រទ្រង់​សិទ្ធិ​មនុស្ស​ក្រិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ មនុស្ស​ស្រី​ក្រិន​ជា​ច្រើន​នាក់​អះអាង​ថា រង​ការ​រើសអើង

មនុស្ស​ក្រិន​ក្នុង​ប្រទេស​​អីុ​រ៉ា​ក់ ប្រមូលផ្តុំ​គ្នា​ក្នុង​ទិវា «​មនុស្ស​ក្រិន​ប្រចាំឆ្នាំ​» ដែល​រៀបចំ​ឡើង​ដើម្បី​ទ្រទ្រង់​សិទ្ធិ​មនុស្ស​ក្រិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ មនុស្ស​ស្រី​ក្រិន​ជា​ច្រើន​នាក់​អះអាង​ថា រង​ការ​រើសអើង ព្រោះតែ​លក្ខណៈ​ខុស​ប្រក្រតី​ផ្នែក​រាង​កាយ​របស់​ពួក​នាង ។

លោក​ហ៊ូ​ស​សេន ចា​លី​ល ប្រធាន​គណៈកម្មការ​ផ្នែក​វប្បធម៌​របស់​សមាគម​មនុស្ស​ក្រិន នៃ​ប្រទេស​​អីុ​រ៉ា​ក់និយាយ​ថា លោក​បាន​ព្យាយាម​ដាក់​សំណើ​អំពាវនាវ​ដល់​អង្គភាព​របស់​រដ្ឋាភិបាល កាលពី​១២​ឆ្នាំ​កន្លង​មក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​អង្គភាព​ណាមួយ​ទទួល​សំណើ​នោះ​ទេ ។

នាង​នូ ហ៊ូស​សេន អាយុ​២៤​ឆ្នាំ មាន​ជំនាញ​ខាង​គណនេយ្យ តែ​គ្មាន​ការងារ​ធ្វើ​បាន​និយាយ​ថា នាង​ចង់ឱ្យ​ការ​អំពាវនាវ​របស់​ពួក​នាង​បានដឹង​ឮ​នៅ​ក្នុង​សង្គម ។ ពួក​នាង​មិន​បាន​អំពាវនាវ​អ្វី​ច្រើន ក្រៅពី​រក​ភាព​យុត្តិធម៌ ការ​ស្មើភាព​លើ​ការងារ កន្លែង​ស្នាក់​នៅ និង​សិទ្ធិ​ដូច​មនុស្ស​ធម្មតា ។ បញ្ហា​ចម្បង​របស់​មនុស្ស​ក្រិន គឺ​ការ​រក​ការងារ​ធ្វើ ដោយ​ភាគច្រើន​និយាយ​ក្នុង​ក្តី​អស់​សង្ឃឹមថា ពួក​គេ​ត្រូវ​បដិសេធ ព្រោះ​ជា​មនុស្ស​ក្រិន ដោយ​មិន​គិត​ពី​សមត្ថភាព ។

លោក​អា​លី អាប់​ឌុ​ល មនុស្ស​ក្រិន អាយុ​៣០​ឆ្នាំ និយាយ​ថា «​គ្មាន​នរណា​ម្នាក់​មានការ​ងារ​ធ្វើ​ទេ​លើកលែងតែ​អ្នកមាន​កម្ពស់​ខ្ពស់ ។ ខ្ពស់ ឬ​ទាប​មិន​ខុស​គ្នា​ទេ ទាប​ពិតមែន ប៉ុន្តែ​មាន​សមត្ថភាព និង​ចិត្ត​គំនិតល្អ​» ៕