ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ព្រម​បង់​ជាង​300​លាន​ដុល្លារ​លើ​ករណី​លួច​បន្លំ​ពន្ធ​អីុ​តា​លី

8 ឆ្នាំ មុន

យោង​តាម​របាយ​កាណ៍​របស់​កាសែត​ក្នុងស្រុក​របស់​អីុ​តា​លី La Repubblica ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​យល់ព្រម​បង់​សំណង​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ករណី​លួច​បន្លំ​ពន្ធ​អីុតា​លី ។

យោង​តាម​របាយ​កាណ៍​របស់​កាសែត​ក្នុងស្រុក​របស់​អីុ​តា​លី La Repubblica ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​យល់ព្រម​បង់​សំណង​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ករណី​លួច​បន្លំ​ពន្ធ​អីុតា​លី ។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Cupertino  ត្រូវ​បាន​ចោទប្រកាន់​ថា បាន​គេចពន្ធ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ។

ក្រុមហ៊ុន​ត្រូវ​ខក​ខានមិនបាន​បង់ប្រាក់​ចំនួន ៩៥៥.៦៨០.០០០​ដុល្លារ​ក្នុង​សហ​ប្រតិបត្តិ​ពន្ធ​អំឡុង​ពេល​៥​ឆ្នាំ​នោះ ហើយ​ចំនួន​លុយ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​អៀរ​ឡង់ ដែល​ជា​ប្រទេស​មាន​អត្រា​សហ​ប្រតិបត្តិ​ពន្ធ​តិច​ជាង​ពាក់កណ្តាល​ក្នុង​ប្រទេស​អីុតា​លី ។

ទោះបីជា​ការ​ស៊ើបអង្កេត​បាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ​២០១៥ ការ​ដោះស្រាយ​បាន​ចំណាយពេល​ចរចា​ដ៏​យូរអង្វែង​រវាង​ក្រុមហ៊ុន Apple និង​អាជ្ញារ​ធរ​អីុ​តា​លី ។ ការិយាល័យ​ពន្ធ​របស់​ប្រទេស​អីុ​តា​លី​កាលពី​ចុងឆ្នាំ​២០១៥ បាន​អះអាង​បញ្ជាក់​ថា កិច្ចព្រមព្រៀង​បាន​ឈាន​ដល់​ផល​វិជ្ជមាន​រវាង​ភាគី​ទាំង​ពីរ ។ Apple ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ដែល​ចំណាយ​បង់ពន្ធ​ធំ​ជាងគេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​លើ​ពិភពលោក ហើយ​បាន​បង់ពន្ធ​ជា​លុយ​អឺ​រ៉ូ​ដល់​អាជីវកម្ម​ដែល​ខ្លួន​បាន​ជំពាក់ ៕