ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរស់នៅ ធ្វើការរបស់កម្មករកាត់ដេរ និងសំណង់ ប្រឈមឆ្លងកូវីដ ១៩ យ៉ាងខ្លំាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលដែលអាជ្ញាធរកំពុងពង្រឹងវិធានការការពារជំងឺកូវីដ ១៩ ពិសេសទប់ស្កាត់វត្តមានវីរុសបំប្លែងថ្មី ដែលតា ដែលកំពុងមានវត្តមានក្នុងសហគមន៍ នៅតាមផ្សារ ទីប្រជុំជនជាច្រើនទៅហើយនោះ បើគេក្រលេកទៅមើលនៅតាមកន្លែងធ្វើការ…

រាជធានីភ្នំពេញ ៖ ស្របពេលដែលអាជ្ញាធរកំពុងពង្រឹងវិធានការការពារជំងឺកូវីដ ១៩ ពិសេសទប់ស្កាត់វត្តមានវីរុសបំប្លែងថ្មី ដែលតា ដែលកំពុងមានវត្តមានក្នុងសហគមន៍ នៅតាមផ្សារ ទីប្រជុំជនជាច្រើនទៅហើយនោះ បើគេក្រលេកទៅមើលនៅតាមកន្លែងធ្វើការ និងការរស់នៅរបស់កម្មករកាត់ដេរ និងសំណង់ជាដើមនោះ ឃើញថានៅតែមានលក្ខណៈប្រឈមក្នុងការឆ្លងជំងឺកូវីដ ១៩ ជាខ្លំាង ។ 

ការប្រឈមនឹងការឆ្លងជំងឺកូវីដក្នុងស្រទាប់កម្មករកាត់ដេរ និងសំណង់ ដោយសារកម្មករកម្មការិនីនៅតែបន្តធ្វើដំណើរដោយរថយន្តដែលមានអ្នកជិះប្រជ្រៀតគ្នា ចំណែកកន្លែងស្នាក់នៅ កន្លែងទិញអាហារ មានសភាពអ៊ូអរ ប្រជុំដោយមនុស្ស ដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ដែលត្រូវរក្សាគម្លាត និងមិនត្រូវប្រជុំមនុស្សច្រើននោះ ។ ចំណែកនៅការដ្ឋានសំណង់ជាច្រើន ក៏មានលក្ខណៈដូច្នេះដែរ ។

ថាវី អ្នកយកព័ត៌មានរបស់យើងបានចុះផ្តិតរូបភាពនៅតាមរោងចក្រ និងការដ្ឋានសំណង់មួយចំនួននៅជាយៗរាជធានីភ្នំពេញ មកបង្ហាញជូនលោកអ្នកនិងអ្នកពាក់ព័ន្ធទស្សនា ដែលមានទិដ្ឋភាពដូចខាងក្រោម ៖ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ