ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយយ៉េនជប៉ុន ហក់ឡើងខ្ពស់ជាងលុយរៀលខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យ៉េនជប៉ុនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យ៉េនជប៉ុនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៨ រៀល ហើយលក់ចេញរហូតដល់ទៅ ៣៧៧៥ រៀលឯណោះ ខណៈម្សិលមិញ ទិញចូលត្រឹមតែ ៣៧២៦ រៀល និងលក់ចេញតែ ៣៧៦៣ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៤ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៥ រៀល លក់ចេញ ៤៨៨៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០១៤ រៀល លក់ចេញ ៣០៤៤ រៀល ។

សម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៥ រៀល លក់ចេញ ៣៥៨ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៦ រៀល លក់ចេញ ៣០៤៦ រៀល ។ សម្រាប់ប្រាក់បាតថៃ គឺ ១ បាត ទិញចូល ១២៣ រៀល លក់ចេញ  ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៧៩ រៀល ៕ 

      

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ