ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី ថ្លែង​សារ​ក្តុកក្តួល​ចិត្ត ចំពោះ​មរណភាព​លោក ហ៊ុយ ពុធ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​ថ្លែង​សារ​សម្តែង​ការ​ក្តុកក្តួល​ចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​លោក ហ៊ុយ ពុធ ដែល​បាន​ទទួល​មរណៈ​ក្នុង​ជន្មាយុ​៨២​ឆ្នាំ ។ អ្នក​នាង អម្ពរ ទេវី បាន​ចាត់​ទុក​មរណភាព​របស់​អ្នកដឹកនាំ​ជើង​ចាស់​លោក ហ៊ុយ ពុធ នា​ពេល​នេះ គឺជា​ការ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​ថ្លែង​សារ​សម្តែង​ការ​ក្តុកក្តួល​ចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​លោក ហ៊ុយ ពុធ ដែល​បាន​ទទួល​មរណៈ​ក្នុង​ជន្មាយុ​៨២​ឆ្នាំ ។ អ្នក​នាង អម្ពរ ទេវី បាន​ចាត់​ទុក​មរណភាព​របស់​អ្នកដឹកនាំ​ជើង​ចាស់​លោក ហ៊ុយ ពុធ នា​ពេល​នេះ គឺជា​ការ​បាត់បង់​អ្នកដឹកនាំ​រឿង​ដ៏​ឆ្នើម​មួយ​រូប ក្នុង​នោះ​លោក​ក៏​ជា​អ្នក​មានគុណ​លើក​រូប​នាង​ដំបូង​បំផុត​ដែល​នាំ​អោយ​នាង​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​សិល្បៈ​នេះ​ផង​ដែរ​។

អ្នក​នាង អម្ពរ ទេវី បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ពី​ទឹកដី​អា​មេ​រិ​កថា «​នាង​ខ្ញុំ អម្ពរ ទេវី សូម​លំអោនកាយ​គោរព និង​សូម​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​ស​.​ព​លោកពូ ហ៊ុយ ពុធ ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល និង​សោកស្ដាយ​ណាស់ ដែល​បាត់បង់​លោកពូ​ដែល​ជា​កំពូល​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​នៃ​ខ្សែភាពយន្ត​ខ្មែរ​»​។

នាង​បញ្ជាក់​ថា «​លោក ហ៊ុយ ពុធ លោក​គឺជា​អ្នក​មានគុណ​របស់​នាង​ខ្ញុំ​មុន​បង្អស់ ជាមួយនឹង លោក​អ៊ុំ ម៉ៅ អា​យុទ្ធ ក្នុង​ចំណោម​អ្នក​មានគុណ​ជា​ច្រើន ដែល​បាន​ជួយ​រុញច្រាន​នាង​ខ្ញុំ​ឲ្យ ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​ភាព​ល្បីល្បាញ​នៅ​លើ​វិ​ស​យ័​ខ្សែភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ត ឆ្នាំ​១៩៩០ ។

នាង​ថា ខ្សែភាពយន្ត​ដំបូង​របស់​លោក​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាន​ទទួល​ជោគជ័យ គឺ​រឿង «​ស្នេហ៍​រហែក​ជ្រែក​វិញ្ញាណ​»​។

បើ​តាម​អ្នក​នាង អម្ពរ ទេវី ថា គុណ​របស់​លោក​បាន​ដក់​ជាប់​ក្នុង​បេះដូង​នាង​ខ្ញុំ​រហូត​តទៅ នាង​ខ្ញុំ​សូម​លើក​ម្រាមដៃ​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​លោក សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​កាន់​ឋាន​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​»​។

ជា​ការ​កត់សម្គាល់ មរណភាព​របស់​លោក ហ៊ុយ ពុធ នា​ពេល​នេះ​មិនមែន​តែ​អ្នក​នាង អម្ពរ ទេវី ម្នាក់​ទេ ដែល​បាន​បង្ហោះ​សារ​សម្តែង​ការ​សោកស្តាយ ពោល​គឺ​ក៏​នៅ​មាន​អ្នកសិល្បៈ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ស្គាល់​រូប​លោក​ក៏​បាន​បង្ហោះ​សារ​សម្តែង​ការ​សោកស្តាយ​នេះ​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា អ្នកដឹកនាំ​ភាពយន្ត និង​ចម្រៀង​ជើង​ចាស់​លោក ហ៊ុយ ពុធ ទទួលមរណភាព​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយសារ​រោគាពាធ និង​ភាព​ចាស់ជរា​។ ដំណឹង​មរណភាព​របស់​លោក ហ៊ុយ ពុធ ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្បិត​លោក​គឺជា​អ្នក​ដឹក​ភាពយន្ត និង​ចម្រៀង​កាយវិកា​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ដែល​មាន​ស្នាដៃ​ជា​ច្រើន​។

គួរ​បញ្ជាក់​ទៀត​ថា ស​.​ព​របស់​លោក ហ៊ុយ ពុធ ត្រូវ​បាន​ក្រុម​គ្រួសារ​ត​ម្ត​ល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅផ្ទះ​លេខ 93B ផ្លូវលំ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ​។ ដំណឹង​មរណភាព​របស់​លោក ហ៊ុយ ពុធ នា​ពេល​នេះ​បាន​ក្លាយជា​ដំណឹង​ដល់​សោកស្តាយ​បំផុត​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ត្បិត​លោក​គឺជា​ធនធាន​មួយ​ដ៏​ល្អ​ដែល​មាន​ស្នាដៃ និង​បម្រើ​សិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត​។ ហើយ​នៅ​ឆ្នាំ​១៩៩០ លោក​បាន​បង្កើត​ក្រុម​ផលិតភាព​យន្ត​ដោយ​ខ្លួនឯង ដោយ​កុន​ដំបូង​ដែល​លោក​បាន​ផលិត​នោះ គឺ​រឿង «​ស្នេហ៍​រហែក​ជ្រេ​ក​វិញ្ញាណ​» ឬ «​ជីវិត​អ្នកចម្រៀង​» ដែល​សម្តែង​ដោយ​លោក សំ វិជ្ជា និង​អ្នក​នាង អម្ពរ ទេវី​ផង​ដែរ​។

សូម​រំលឹក​ថា ៖ អ្នកដឹកនាំ​រឿង និង​ចម្រៀង​ជើង​ចាស់​លោក ហ៊ុយ ពុធ ទទួលមរណភាព​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ